|
រូបថតVNA |
Vovworld_ នាថ្ងៃទី៣១កក្កដាសន្និសីទផ្សាយសម្លេងទ្វីបអាស៊ី ២០១៣-
Radio Asia 2013 បានបញ្ចប់ប្រកបដោយជោគជ័យ។ ក្នុងកិច្ចប្រជុំនាថ្ងៃទី
៣១កក្កដាដំណាងទាំងឡាយបានចែករំលែកបទពិសោធន៍ក្នុងការរៀបចំ
កម្មវិធីជួបសន្ទនាលើស្ថានីយ៍ផ្សាយសំលេង។ថ្លែមតិក្នុងពិធីបញ្ចប់ Radio
Asia 2013សាស្រ្តាចារ្យ លោកMartin Hadlowអគ្គលេខាធិការមជ្ឈមណ្ឌល
ពត៌មាននិងផ្សព្វផ្សាយទ្វីបអាស៊ីបានបូកសរុប៣ថ្ងៃធ្វើការនិងសិក្ខាសាលា
នៅខាងក្រៅសន្និសីទដោយប្រធានបទដ៍សម្បូបែបដែលទទួលបានការយក
ចិត្តទុកដាក់ពីសាធាណមតិ។លោកMartin Hadlowបានវាយតំលៃខ្ពស់ចំពោះ
ការងារត្រៀមរៀបចំយ៉ាងម៉ត់ចត់នៃវិទ្យុសំលេងវៀតណាមរួមចំណែកក្នុង
ជោគជ័យនៃ សន្និសីទផ្សាយសម្លេងទ្វីបអាស៊ី ២០១៣។តាមរយះនោះមិត្តភក្តិ
អន្តរជាតិមិនត្រឹមតែយល់បន្ថែមអំពីផ្នែកផ្សាយសម្លេងផ្សព្វផ្សាយវៀតណាម
ប៉ុណ្ណោះទេថែមទាំងយល់បន្ថែមអំពីទឹកដីនិងមនុស្សវៀតណាមទៀតផង៕