|
ឆ្នាំមិត្តភាពវៀតណាម-ឥណ្ឌាបានបិទ |
VOV-នាយប់ថ្ងៃទី៩មករានៅក្រុង New Delhi បានប្រព្រឹត្តទៅពិធីបិទឆ្នាំ
មិត្តភាពវៀតណាម-ឥណ្ឌា២០១២។ ថ្លែងមតិនៅពិធី អនុរដ្ឋមន្ត្រីការបរទេស
វៀតណាមលោក Bui Thanh Son បានសំដែងបំណងចង់បង្កើនកិច្ច
សហប្រតិបត្តិការជាមួយឥណ្ឌាក្នុងបណ្ដាវិស័យដែលឥណ្ឌាមានឧត្តមភាព
ដូចជាអប់រំបណ្ដុះបណ្ដាល វិទ្យាសាស្ត្របច្ចេកវិទ្យាជាដើម។ អនុរដ្ឋមន្ត្រី
ការបរទេសឥណ្ឌា Sanjay Singh បានសំដែងការពេញចិត្តអំពីជោគជ័យរបស់
ឆ្នាំមិត្តភាពវៀតណាម-ឥណ្ដា២០១២កន្លងទៅនិងការអភិវឌ្ឍន៍យ៉ាងសកម្ម
នៃទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងសហប្រតិបត្តិការដ៏ល្អប្រសើរវាង
ប្រទេសទាំងពីរក្នុងរយៈពេល៤០ឆ្នាំកន្លងមក ពិសេសគឺតាំងពីពេលប្រទេស
ទាំងពីរបង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រនាឆ្នាំ២០០៧។ អនុរដ្ឋមន្ត្រី
ការបរទេសឥណ្ឌាបានចាត់ទុកថាលទ្ធផលសកម្មនោះនឹងបង្កកំលាំងឲ្យការ
អភិវឌ្ឍន៍ថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរអំពី
នយោបាយសេដ្ឋកិច្ច សន្តិសុខ-ការពារជាតិវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងរយៈ
ពេលខាងមុខ៕