ឆ្នាំប្រធានអាស៊ាន២០២០៖ វៀតណាមធ្វើជាប្រធាននៃកិច្ចប្រជុំឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិក EAS

Chia sẻ
(VOVWORLD) - នៅកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Tran Duc Binh បានចែក រំលែកជាមួយបណ្ដាឯកអគ្គរដ្ឋទូតនៃក្រុមប្រទេស EAS អំពីអត្ថន័យនៃ ប្រធានបទ “អាស៊ានផ្សារភ្ជាប់និងបន្សាំដោយម្ចាស់ការ” ក៏ដូចជាអាទិភាព នានារបស់វៀតណាមក្នុងឆ្នាំប្រធានអាស៊ាន២០២០
ឆ្នាំប្រធានអាស៊ាន២០២០៖ វៀតណាមធ្វើជាប្រធាននៃកិច្ចប្រជុំឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិក EAS - ảnh 1  លោកឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានក្រុមតំណាងវៀតណាមប្រចាំអាស៊ាន (រូបថត៖ TTXVN)

នាថ្ងៃទី១៣កុម្ភៈ នៅគណៈលេខាធិការអាស៊ាន រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានប្រព្រឹត្តទៅកិច្ចប្រជុំឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេស ជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ក្រោមអធិបតីភាពរបស់ លោកឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានក្រុមតំណាងវៀតណាមប្រចាំ អាស៊ាន។ នៅកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Tran Duc Binh បានចែក រំលែកជាមួយបណ្ដាឯកអគ្គរដ្ឋទូតនៃក្រុមប្រទេស EAS អំពីអត្ថន័យនៃ ប្រធានបទ “អាស៊ានផ្សារភ្ជាប់និងបន្សាំដោយម្ចាស់ការ” ក៏ដូចជាអាទិភាព នានារបស់វៀតណាមក្នុងឆ្នាំប្រធានអាស៊ាន២០២០ សំដៅជំរុញការកសាង សហគមន៍អាស៊ាន ជំរុញទំនាក់ទំនងជាមួយដៃគូដើម្បីសន្តិភាពនិងការ អភិវឌ្ឍដោយចីរភាព ពង្រីកតួនាទីរបស់អាស៊ានក្នុងសហគមន៍អន្តរជាតិ រួម ចំណែកពង្រឹងសន្តិភាព សន្តិសុខនិងការអភិវឌ្ឍក្នុងតំបន់។

        តំណាងនៃក្រុមប្រទេស EAS បានស្វាគមន៍ប្រធានបទនៃឆ្នាំប្រធាន អាស៊ាន២០២០របស់វៀត ណាម ហើយអះអាងថានឹងគាំទ្រចំពោះរាល់ អាទិភាពរបស់វៀតណាម ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភអាស៊ាននិងវៀត ណាមក្នុងការអនុវត្តអាទិភាពទាំងនេះយ៉ាងពិតៗ ក៏ដូជាគំនិតផ្ដួចផ្ដើមនិង សកម្មភាពបំផុសឡើងដោយវៀតណាមក្នុងឱកាសរំលឹកខួបលើកទី១៥ទិវាបង្កើត EAS ក៏ដូចជាការតម្រង់ទិសសម្រាប់ការអភិវឌ្ឍរបស់ EAS នាពេល ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ