ឆ្នំាប្រធានអាស៊ានឆ្នាំ ២០២០៖ វៀតណាមធ្វើជាអធិបតី កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃវិទ្យាស្ថានសន្តិភាពនិងការសម្រុះសម្រួលអាស៊ាន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២១ ខែមករា នៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី ១៨ នៃក្រុមប្រឹក្សាប្រតិបត្តិនៃវិទ្យាស្ថានសន្តិភាពនិងការសម្រុះ សម្រួលអាស៊ាន (ASEAN - IPR)។ 
ឆ្នំាប្រធានអាស៊ានឆ្នាំ ២០២០៖ វៀតណាមធ្វើជាអធិបតី កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃវិទ្យាស្ថានសន្តិភាពនិងការសម្រុះសម្រួលអាស៊ាន - ảnh 1 តំណាងដែលចូលរួមក្នុងកិច្ចប្រជុំ

នេះគឺជាកិច្ចប្រជុំលើកដំ បូងរបស់ក្រុមប្រឹក្សាប្រតិ បត្តិ ASEAN - IPR ក្នុងឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាម។ ឯកអគ្គរដ្ឋទូតលោក Tran Duc Binh ប្រធានក្រុមបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ាន និងជាប្រធានក្រុមប្រឹក្សាប្រតិបត្តិ ASEAN - IPR បានធ្វើជាអធិបតីភាពនៃកិច្ចប្រជុំនេះ។

ធ្វើការចែករំលែកអំពីអត្ថន័យនៃប្រធានបទក៏ដូចជា រាល់ការអាទិភាពរបស់វៀត ណាម ក្នុងឆ្នាំប្រធានអាស៊ាន ២០២០ លោកឯកអគ្គរដ្ឋទូត Tran Duc Binh បានជម្រាបនូវអាទិភាពមួយក្នុងចំណោមអាទិភាពរបស់វៀតណាម គឺជំរុញកម្មវិធី សកម្ម ភាពអំពីនារី សន្តិភាពនិងសន្តិសុខក្នុងអាស៊ាន ក្នុងបរិបទដែលការថែរក្សាសន្តិភាពនិងសន្តិសុខ នៅតែបន្តជាចំណុចស្នូលមួយរបស់សមាគម ក្នុងនោះ រួមមានការជំរុញតួនាទីនិងការចូលរួមរបស់ស្ត្រីតែម្តង។

នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាប្រតិបត្តិបានពិភាក្សានិងអនុម័តលើផែនកាសកម្ម ភាពរបស់ ASEAN - IPR ក្នុងឆ្នាំ ២០២០ ក៏ដូចជាដាក់ចេញគម្រោងថវិកាប្រតិបត្តិការសម្រាប់ឆ្នាំ ២០២០ នៃលេខាធិការដ្ឋាន ASEAN – IPR។ ទន្ទឹមជាមួយគ្នានោះ ធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីប្រតិបត្តិការគេហទំព័រនិងមូលដ្ឋានគ្រឹះ បណ្តាញសង្គម ឌីជីថលរបស់ ASEAN – IPR៕

ប្រតិកម្មទៅវិញ