ឆ្នាំទេសចរណ៍ជាតិ ២០២៤ ណែនាំភ្ញៀវទេសចរទៅកាន់ “បទពិសោធន៍គ្មានទីបញ្ចប់”

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែកុម្ភៈ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទសារព័ត៌មាន ឧទ្ទេសនាមអំពីឆ្នាំទេសចរណ៍ជាតិ - Dien Bien ២០២៤។
ឆ្នាំទេសចរណ៍ជាតិ ២០២៤ ណែនាំភ្ញៀវទេសចរទៅកាន់ “បទពិសោធន៍គ្មានទីបញ្ចប់” - ảnh 1ទីក្រុង Dien Bien Phu  (រូបថត៖ VOV)

ក្នុងសន្និសីទសារព័ត៌មាន គណៈកម្មាធិការរៀបចំបានឲ្យដឹងថា៖ ឆ្នាំទេសចរណ៍ជាតិឆ្នាំ ២០២៤ មានប្រធានបទ “សិរីរុងរឿង  Dien Bien Phu - បទពិសោធន៍គ្មានទីបញ្ចប់” ដែលភ្ជាប់ជាមួយខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។ ឆ្នាំទេសចរណ៍ជាតិ ២០២៤ មានកម្មវិធី និងព្រឹត្តិការណ៍ជិត ១៧០ នៅថ្នាក់មជ្ឈឹម និងមូលដ្ឋាន។ លោកស្រី Trinh Thi Thuy អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានមានប្រសាសន៍ថា៖ “ទន្ទឹមនឹងប្រពៃណីប្រវត្តិសាស្ត្រ និងវប្បធម៌មក Dien Bien ក៏ជាទឹកដីដែលសម្បូរទៅដោយសក្តានុពលសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ផងដែរ។ ដោយប្រៀបខ្លាំងរបស់ខ្លួន Dien Bien ក៏មានទិសដៅផ្តោតលើការអភិវឌ្ឍទេសចរណ៍ តាមរយៈការបង្កើតទិសដៅអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៥ តម្រង់ទិសដល់ឆ្នាំ ២០៣០ ហើយខេត្ត Dien Bien បានអះអាងយ៉ាងច្បាស់ថា៖ ត្រូវអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តឱ្យក្លាយជាវិស័យសេដ្ឋកិច្ចនាំមុខគេដោយឈរលើមូលដ្ឋានទាញយកសក្តានុពល និងអត្ថប្រយោជន៍ជាមួយនឹងសសរស្តម្ភសំខាន់ៗចំនួន ៣ គឺ៖ ទេសចរណ៍ប្រវត្តិសាស្ត្រខាងវិញ្ញាណ ទេសចរណ៍អត្តសញ្ញាណវប្បធម៌ជាតិ ដើម្បីស្វែងយល់ពីទេសភាពធម្មជាតិ ទេសចរណ៍សម្រាកលំហែកាយ  ការកម្សាន្ត និងសេវាទេសចរណ៍ថែទាំសុខភាព”។

ឆ្នាំទេសចរណ៍ជាតិ ២០២៤ ណែនាំភ្ញៀវទេសចរទៅកាន់ “បទពិសោធន៍គ្មានទីបញ្ចប់” - ảnh 2សន្និសីទសារព័ត៌មានណែនាំឆ្នាំទេសចរណ៍ជាតិ - Dien Bien ២០២៤ (រូបថត៖ VOV)

តាមរយៈឆ្នាំទេសចរណ៍ជាតិ - Dien Bien ២០២៤ “សិរីរុងរឿង Dien Bien Phu - បទពិសោធន៍គ្មានទីបញ្ចប់” តម្លៃនិងសក្តានុពលនៃទេសចរណ៍ Dien Bien និយាយដោយឡែក តំបន់ភាគពាយ័ព្យ និងវៀតណាមនិយាយរួម នឹងត្រូវបានផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពរួមចំណែក ដើម្បីសម្រេចបាននូវគោលដៅធ្វើឱ្យទេសចរណ៍ ក្លាយជាវិស័យសេដ្ឋកិច្ចដ៏សំខាន់។                                              

ពិធីបើកដែលភ្ជាប់ជាមួយការរៀបចំពិធីបុណ្យផ្កាជើងគោ ក្រោមប្រធានបទ “ត្រឡប់ទៅតំបន់ផ្កាជើងគោ” ដែលប្រព្រឹត្តិទៅនាយប់ថ្ងៃទី ១៦ មិនា នៅទីលាន ៧-៥ ទីក្រុង Dien Bien Phu នឹងក្លាយជាចំណុចលេចធ្លោនៃទេសចរណ៍ជាតិ - Dien Bien ២០២៤៕

ប្រតិកម្មទៅវិញ