តាមគម្រោង ពិធីប្រកាសឆ្នាំទេសចរណ៍ជាតិ ២០១៩ នឹងត្រូវបានរួមបញ្ចូលជាមួយនឹងព្រឹត្តិការណ៍អបអរសាទរឆ្នាំថ្មី ២០១៩ ដែលនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី ៣១ខែធ្នូ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa ។
ឆ្នាំទេសចរណ៍ជាតិ ២០១៩ រួមមានសកម្មភាពសំខាន់ជាច្រើននៅក្នុងខេត្ត Khanh Hoa ផងនិងសកម្មភាពជួយជ្រោមជ្រែងតាមខេត្តក្រុងចំនួន ១៥ ទៀត ។ លើសពីនេះទៀត នៅមានព្រឹត្តិការណ៍ផ្សេងទៀតដូចជា៖ សប្តាហ៍នៃពិធីបុណ្យសមុទ្រ; សន្និសីទលើកទី ៣ ស្តីពីការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រភាគកណ្ដាល; ពិធីបុណ្យស្រាបៀរ; ការប្រឡងបវរកញ្ញាពិភពលោក; មហោស្រពទេសចរណ៍សមុទ្រជាដើម។
Khanh Hoa គឺជាតំបន់តែមួយគត់នៅទូទាំងប្រទេសបានប្រារព្ធមហោស្រពសមុទ្រជាទៀងទាត់រៀងរាល់ពីរឆ្នាំម្តង ពោលគឺចាប់តាំងពីឆ្នាំ ២០០៣ មក៕