របាយការណ៍ PCI ឆ្នាំ ២០២១ គឺជាវណ្ណកម្មបោះពុម្ពផ្សាយប្រចាំឆ្នាំលើកទី ១៧ ជាប់ៗគ្នា ដោយ VCCI ចងក្រងនិងអភិវឌ្ឍន៍ ដោយមានការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដើម្បីវាយតម្លៃបរិយាកាសធុរកិច្ច និងគុណភាពនៃប្រតិបត្តិការសេដ្ឋកិច្ចតាមបណ្តាខេត្ត ទីក្រុងទូទាំងប្រទេសវៀតណាម។ រួមជាមួយនឹងលទ្ធផលនៃចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ខេត្ត ក្រុងនានា របាយការណ៍បានវិភាគចលនានៃបរិយាកាសធុរកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២១ វិស័យដែលបានកែលំអរ និងការរំពឹងទុករបស់សហគមន៍ធុរកិច្ចចំពោះរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើតបរិយាកាសធុរកិច្ចកាន់តែអំណោយផល។ របាយការណ៍ PCI ២០២១ ឆ្នាំនេះ បានចំណាយជំពូកមួយដោយឡែក ដើម្បីវិភាគផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ក្នុងឆ្នាំទីពីរ សម្រាប់សកម្មភាពធុរកិច្ចនិងវាយតម្លៃការរំពឹងទុកលើការស្តារឡើងវិញ ក្នុងបរិបទនៃស្ថានភាពធម្មតាថ្មីរបស់វៀតណាមក្នុងរយៈពេលខាងមុខ។ ថ្លែងក្នុងពិធីប្រកាសនោះ លោក Pham Tan Cong ប្រធាន VCCI បានសង្កត់ធ្ងន់ថា៖ “របាយការណ៍ PCI ២០២១ បានកត់ត្រាការផ្លាស់ប្តូរជាវិជ្ជមានអំពីគុណភាពនៃអភិបាលកិច្ចសេដ្ឋកិច្ចនៅថ្នាក់ខេត្ត ក្នុងរយៈពេលកន្លងមក។ សហគមន៍ធុរកិច្ចបានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរនៃខេត្ត-ក្រុងជាច្រើនចំពោះភាពស្វាហាប់ ការងារត្រួសត្រាយផ្លូវ ស្មារតីការងារប្រកបដោយការទទួលខុសត្រូវ និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាថ្មីៗ និងបន្ទាន់ពីការអនុវត្តជាក់ស្តែង រួមទាំងបញ្ហាដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩។ សូម្បីតែនៅក្នុងបរិបទនៃការរីករាលដាលក៏ដោយ ការស្ទង់មតិអាជីវកម្មបានបង្ហាញចំណុចភ្លឺជាច្រើននៃបរិយា កាសធុរកិច្ចនៅក្នុងខេត្ត និងក្រុងដូចជា៖ ការចំណាយក្រៅផ្លូវការនៅតែបន្តថយចុះ នីតិវិធីជាច្រើនទាក់ទងនឹងអាជីវកម្ម នីតិវិធីរដ្ឋបាលបន្តត្រូវបានវាយតម្លៃដោយសហគ្រាសថា មានភាពប្រសើរឡើងដោយសារការអនុវត្តបច្ចេកវិទ្យាព័ត៌មានយ៉ាងខ្លាំងក្លា។ របាយការណ៍ PCI 2021 ក៏ផ្តល់នូវការវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមអំពីបរិយាកាសធុរកិច្ចនៅវៀតណាមរបស់សហគ្រាស FDI”។
នៅក្នុងតារាងរៀបចំណាត់ថ្នាក់ PCI ឆ្នាំ ២០២១ ខេត្ត Quang Ninh នាំមុខគេ ៥ ឆ្នាំជាប់គ្នា ជាមួយនឹងពិន្ទុវាយតម្លៃ ៧៣,០២។ Quang Ninh ក៏ជាតំបន់តែមួយគត់ដែលជាប់ចំណាត់ថ្នាក់ក្នុងក្រុម “ល្អណាស់” ដោយសារគុណភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចដ៏ល្អ សន្ទស្សន៍ចូលទីផ្សារមានភាពប្រសើរឡើង កាត់បន្ថយការចំណាយក្រៅផ្លូវការ។ មុខតំណែងបន្ទាប់ក្នុងកំពូលទាំង៥គឺ៖ ទីក្រុង Hai Phong, ខេត្ត Dong Thap, ទីក្រុង Da Nang និងខេត្ត Vinh Phuc៕