ឆ្នាំ ២០២៣ គឺជាឆ្នាំក្តៅបំផុត​ក្នុងរយៈពេល ១០ ម៉ឺនឆ្នាំ​កន្លងទៅ

Chia sẻ
(VOVWORLD) - ឆ្នាំ ២០២៣ គឺជាឆ្នាំក្តៅបំផុតនៅលើពិភពលោកក្នុងរយៈពេល ១០ម៉ឺនឆ្នាំកន្លងទៅ។ ទោះជាយ៉ាងណាក៏ដោយ កំណត់ត្រានេះអាចបន្តបំបែកនៅឆ្នាំបន្តបន្ទាប់ទៀត។ នេះជាការបញ្ជាក់ក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃទី ៩ ខែមករា ដោយទីភ្នាក់ងារបម្រែបម្រួលអាកាសធាតុរបស់សហភាពអឺរ៉ុប (EU)។

យោងតាមរបាយការណ៍ឆ្នាំ២០២៣ គឺជាឆ្នាំពិសេសបំផុតទាក់ទងនឹងកំដៅ។ ចាប់តាំងពីខែមិថុនាឆ្នាំ២០២៣មក ជារៀងរាល់ខែគឺជាខែក្តៅបំផុតក្នុងកំណត់ត្រារបស់ពិភពលោក បើប្រៀបធៀបទៅនឹងខែដូចគ្នាកាលពីឆ្នាំមុនៗ។ សីតុណ្ហភាពរបស់ភពផែនដីគឺ ១,៤៨ អង្សាសេ ក្តៅជាងសម័យមុនឧស្សាហ៍កម្ម (១៨៥០-១៩០០) នៅពេលដែលមនុស្សចាប់ផ្តើមដុតឥន្ធនៈហ្វូស៊ីលតាមខ្នាតឧស្សាហកម្ម ដោយរុញឧស្ម័នកាបូន ទៅក្នុងបរិយាកាស។

ឆ្នាំ ២០២៣ គឺជាឆ្នាំក្តៅបំផុត​ក្នុងរយៈពេល ១០ ម៉ឺនឆ្នាំ​កន្លងទៅ - ảnh 1ក្មេងៗ លេងកម្សាន្តនៅអាងបាញ់ទឹកមួយក្នុងទីក្រុង Colmar ភាគខាងកើតប្រទេសបារាំង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN

ប្រធានទីភ្នាក់ងារផ្លាស់ប្តូរអាកាសធាតុនៃសហភាពអឺរ៉ុប លោក Carlo Buontempo បានសង្កត់ធ្ងន់ថា ទោះបីជាមានការកើនឡើងនៃគោលដៅអាកាសធាតុដោយរដ្ឋាភិបាល និងក្រុមហ៊ុនក៏ដោយ ការបំភាយឧស្ម័ន CO2 នៅតែរក្សាបានខ្ពស់បំផុតជាកំណត់ត្រាកាលពីឆ្នាំមុន។ កម្រិត CO2 នៅក្នុងបរិយាកាសក៏បានកើនឡើងដល់កម្រិតខ្ពស់បំផុត ដែលត្រូវបានកត់ត្រាគឺ ៤១៩ ភាគលាន។ កាលពីឆ្នាំមុនក៏ជាឆ្នាំដំបូងដែរដែលសីតុណ្ហភាពប្រចាំថ្ងៃគឺក្តៅជាងសម័យមុនឧស្សាហកម្ម ១ អង្សាសេ៕

ប្រតិកម្មទៅវិញ