ឆ្នាំ ២០១៨ គឺជាឆ្នាំលោតផ្លោះក្នុងការអប់រំអាជីព

Chia sẻ
(VOVWORLD) -នារសៀលថ្ងៃទី ៥ ខែមិថុនា រដ្ឋសភាវៀតណាមបន្តសម័យសួរដេញដោល ចំពោះ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung ។
ឆ្នាំ ២០១៨ គឺជាឆ្នាំលោតផ្លោះក្នុងការអប់រំអាជីព - ảnh 1 រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung 

ឆ្លើយសំណួរសួរដេញដោល លោក Dao Ngoc Dung បានឲ្យដឹងថា នាពេលខាងមុខ ការផ្តល់អាទិភាពសំរាប់ការអប់រំអាជីពនិងលើកកំពស់ គុណភាពពលករ ពិសេសគឺការធ្វើឲ្យបានសមស្របនឹងបដិវត្តន៍ឧស្សាហកម្ម 4.0 ។ ជំហានលោតផ្លោះក្នុងវិស័យអប់រំអាជីពជាគោលការណ៍ដ៏សំខាន់ ដើម្បីរួម ចំណែកក្នុងការលើកស្ទួយគុណភាពពលករផងដែរ។ លោក Dao Ngoc Dung បានសង្កត់ធ្ងន់ថា៖

“ការលោតផ្លោះក្នុងវិស័យអប់រំអាជីព គឺជាគោលការណ៍ដ៏សែនសំខាន់ ពីព្រោះថា ប្រការនេះនឹងរួមចំណែកក្នុងការបង្កើនប្រភពធនធានមនុស្សរបស់ប្រទេសជាតិ។ ការអប់រំអាជីពមានបញ្ហាចំនួន ៣ ដែលត្រូវបានដោះស្រាយ៖ ទី ១ គឺត្រូវធ្វើកំណែ ទម្រង់ឡើងវិញនូវប្រព័ន្ធអប់រំទាំងមូល។ ទី ២ គឺ គប្បីធ្វើជាម្ចាស់ការ ខ្លួនទីពឹងខ្លួន ដោយសារប្រការនេះជាកម្លាំងចលករសំរាប់ការអភិវឌ្ឍអប់រំអាជីព។ ទី ៣ ក្នុងការអប់រំអាជីព យើងត្រូវតែប្រែក្លាយទៅតាមទិសដៅថ្មីដែលតភ្ជាប់ សហគ្រាសជាមួយគ្នា ក៏ដូចជា រួមដំណើរជាមួយគ្នា រវាងសហគ្រាស និងសាលា ផងដែរ។នេះគឺជាគោលការណ៍ដែលប្រទេសជាច្រើនបានអនុវត្តប្រកបដោយ ជោគជ័យ។”

ក្នុងសម័យសួរដេញដោលនេះដែរ លោក Dao Ngoc Dung បានឆ្លើយតបសំណួរ របស់សមាជិកតំណាងនានាដែលទាក់ទិននឹងបញ្ហាមួយចំនួនដូចជា សភាពការ ណ៍ នៃទីផ្សារការងារនៅវៀតណាម ការដោះស្រាយបញ្ហាពលករក្នុងប្រទេស និងបញ្ជូនពលករវៀតណាមទៅធ្វើការនៅបរទេសយោងតាមកិច្ចសន្យាការងារ  និង ដំណោះស្រាយដើម្បីលើកកំពស់គុណភាពក្នុងការអប់រំអាជីព ជាដើម។ល។ ៕

ប្រតិកម្មទៅវិញ