(VOVworld) - នាថ្ងៃទី៣ មិថុនា នៅរដ្ឋធានីហាណូយ រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមលោក Nguyen Quan និងឯកអគ្គរាជទូតអង់គ្លេសប្រចាំ
នៅវៀតណាមលោក Giles Lever បានចុះហត្ថលេខាលើអនុស្សរណៈថ្នាក់រដ្ឋាភិ
បាលស្ដីពីកិច្ចសហប្រតិបតិ្តការស្រាវជ្រាវនិងផ្លាស់ប្ដូរថ្មីច្នៃប្រឌិតវៀតណាម-អង់
គ្លេស (ឬហៅថាកម្មវិធី Newton វៀតណាម)។នៅទីនេះ លោក Nguyen Quan បាន
សង្កត់ធ្ងន់ថា អនុស្សារណៈយោគយល់នេះបានបង្ហាញពីការ ផ្ដោតសំខាន់នៃកិច្ច
សហប្រតិបតិ្តការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារវាងប្រទេសទាំង២ ព្រមទាំងរួមចំ
ណែកជំរុញកំណើនសង្គមនៃប្រទេសនិមួយៗផងដែរ។តាមរយៈ កម្មវិធី Newton អង់គ្លេសនឹងជួយឧបត្ថម្ភ ចែករំលែកជាមួយវៀតណាមនូវរាល់បទពិសោធន៍និង
សមិទ្ធិផលរបស់ខ្លួនក្នុងការប្រែក្លាយវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ ប្ដូរថ្មីច្នៃ
ប្រឌិតទៅជាកម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕