|
ចុះហត្ថលេខាលើកម្មវិធីសហការផ្សព្វផ្សាយអំពីភារកិច្ចយោធានិងការពារជាតិ |
(VOV)_នាព្រឹកថ្ងៃទី១៨ សីហា អគ្គស្នងការនយោបាយ -កងទ័ពប្រជាជនវៀត
ណាម និងវិទ្យុសម្លេងវៀតណាម ទូរទស្សន៍ជាតិវៀតណាម បានចុះហត្ថលេខាលើកម្ម
វិធីសហប្រតិបត្តិការ ផ្សព្វផ្សាយអំពីភារកិច្ចយោធានិងការពារជាតិ រវាងស្ថាប័នទាំង
បី។ តាមនោះ វិទ្យុសម្លេងវៀតណាម និងទូរទស្សន៍ជាតិវៀតណាម នឹងប្រមូលផ្តុំលើការ
ឃោសនាអំពីគោលមាគា៍ គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ សា
រាចរ សេចក្ដីសម្រេចចិត្ត និងដំណោះស្រាយរបស់ក្រសួងការពារប្រទេសវៀតណាម សំ
ដៅបង្កើនការដឹកនាំរបស់បក្ស រដ្ឋ ចំពោះភារកិច្ចការពារមាតុប្រទេសក្នុងដំណាក់
កាលថ្មី។ ឧត្តមសេនីយ៍ទោ Nguyen Trong Nghia អនុប្រធាន អគ្គស្នងការនយោ
បាយ កងទ័ពប្រជាជនវៀតណាម បានសង្កត់ធ្ងន់ថា៖
“ ខ្ញុំស្នើអោយគ្រប់ស្ថាប័ន អង្គការរបស់កងទ័ព ជាពិសេសគឺប្រព័ន្ធកាសែត
កងទ័ពប្រជាជន ត្រូវបន្តរួមសហការជិតស្និទ្ធិជាមួយវិទ្យុសម្លេងវៀតណាម ទូរទស្សន៍ជាតិវៀតណាម ដើម្បីកសាងកម្មវិធីផ្សព្វផ្សាយប្រកបដោយប្រសិទ្ធិភាព បំពេញ
តម្រូវការអំពីភារកិច្ចនយោបាយរបស់កងទ័ព រួមចំណែកលើកទឹកចិត្ត បក្សទាំង
មូលប្រជាជនទាំងមូល និងកងទ័ពទាំងមូល សម្រេចភារកិច្ចទាំងឡាយ កសាង
ប្រទេសវៀតណាមអោយកាន់តែរឹងមាំនិងសម្បូររុងរឿង៕”