ចុះហត្ថលេខាលើកម្មវិធី “ប៉ូលីសសមុទ្ររួមដំណើរជាមួយអ្នកនេសាទ”

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី២៤ ខែសីហា ប៉ូលីសសមុទ្រវៀតណាមនិងខេត្ត Binh Dinh បានរៀបចំពិធីចុះហត្ថលេខាលើកម្មវិធីការងារចលនាប្រជាជន “ប៉ូលីសសមុទ្ររួមដំណើរជាមួយអ្នកនេសាទ”។ 
ចុះហត្ថលេខាលើកម្មវិធី “ប៉ូលីសសមុទ្ររួមដំណើរជាមួយអ្នកនេសាទ” - ảnh 1ទិដ្ឋភាពនៅពិធីចុះហត្ថលេខា។ (រូបថត៖ VOV)

តាមនោះ ភាគីទាំងពីរ រៀបចំការឃោសនា ចលនាប្រជាជនអនុវត្តន៍ឲ្យបានល្អនូវគោលមាគ៌ា គោលជំហររបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ជាពិសេសការអប់រំនិងផ្សព្វផ្សាយច្បាប់ទាក់ទងនឹងកោះ សមុទ្រ ច្បាប់ជលផលនិងច្បាប់ការពារបរិស្ថាន អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២; អប់រំសិស្សនិងនិស្សិតអំពីសេចក្តីស្នេហាចំពោះមាតុភូមិ កោះសមុទ្រ មនសិការការពារធនធាននិងបរិស្ថានសមុទ្រ; ជួយអ្នកនេសាទអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម វប្បធម៌ កាត់បន្ថយភាពក្រីក្រ រួមចំណែក អនុវត្តន៍បានល្អនូវលក្ខណៈវិនិច្ឆ័យក្នុងការកសាងជនបទថ្មី។ លោកឧត្តមសេនីយ៍ត្រី Bui Quoc Oai ស្នងការនយោបាយប៉ូលីសសមុទ្រវៀតណាមបានឲ្យដឹងថា៖

“ជាមួយនឹងសកម្មភាពឃោសនា ចលនាអ្នកនេសាទឲ្យគោរពច្បាប់ សម្របសម្រួលជាមួយអ្នករួមដំណើរ អនុវត្តន៍សកម្មភាពសន្តិសុខសង្គមជាច្រើនសម្រាប់គ្រួសារគោលនយោបាយ ជួយឧបត្ថម្ភអ្នកនេសាទដែលមានស្ថានភាពលំបាកនិងសិស្សក្រីក្រ។ កម្មវិធីបានរួមចំណែកលើកកម្ពស់ការយល់ដឹង ទំនួលខុសត្រូវរបស់កម្មាភិបាលនិងប្រជាជន ជាពិសេសអ្នកនេសាទអំពីស្ថានភាពកោះសមុទ្រ និងមនសិការគោរពច្បាប់នៅពេលប្រកបរបរនៅសមុទ្រផងដែរ”៕

ប្រតិកម្មទៅវិញ