ខ្មាន់កាំភ្លើងរបស់ក្រុមហាម៉ាស។ រូបថត៖ IRNA/TTXVN |
រណសិរ្សប្រជាធិបតេយ្យរំដោះប៉ាឡេស្ទីន (DFLP) បានបញ្ជាក់ថា ខ្លួនបានទទួលការអញ្ជើញ ហើយបានឲ្យដឹងថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តិទៅថ្ងៃនេះក្នុងទីក្រុងម៉ូស្គូ។ រណសិរ្សប្រជាជនរំដោះប៉ាឡេស្ទីន (PFLP) ក៏បានប្រកាសអំពីការចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។
នាថ្ងៃដដែល ប្រមុខក្រុមហាម៉ាស់ Ismail Haniyeh បានឲ្យដឹងថា កងកម្លាំងនេះបានបង្ហាញពីភាពបត់បែនក្នុងការចរចាលើជម្លោះនៅតំបន់ហ្គាហ្សា ប៉ុន្តែក៏ត្រៀមបានខ្លួនរួចជាស្រេចបន្តការប្រយុទ្ធដើម្បីប្រជាជន។ លោក Haniyeh បានចាត់ទុកថា អ៊ីស្រាអែលរារាំងជំនួយទៅកាន់តំបន់ហ្គាហ្សាគឺជា "គោលនយោបាយដោយមានចេតនា" ហើយបានអំពាវនាវដល់ក្រុមតស៊ូស្វ័យប្រកាស រួមមានក្រុម Hezbollah នៅក្នុងប្រទេសលីបង់ ក្រុម Houthis នៅយេម៉ែន និងកម្លាំងតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ ក៏ដូចជាបណ្តាប្រទេសអារ៉ាប់ ឲ្យបង្កើនការជួយឧបត្ថម្ភដល់ជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា៕