លោក Nguyen Co Thach អតីតរដ្ឋមន្រ្តីការបរទេសវៀតណាមថ្លែងក្នុងពិធីលៀងសាយភោជន៍អបអរសាទរការដែលរដ្ឋាភិបាលអាមេរិកលុបបំបាត់ទាំងស្រុងនូវបទហ៊ុំព័ទ្ធពាណិជ្ជកម្មដែលបានអូសបន្លាយក្នុងរយៈពេល១៩ឆ្នាំចំពោះវៀតណាម (រូបថត៖ TTXVN) |
នាថ្ងៃទី១២ ខែកក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីបង្ហាញសៀវ ភៅដោយចំណងជើងថា “អ្នកបើកបរយន្តហោះអាមេរិកនៅវៀតណាម” ជាភាសា អង់គ្លេស ការចលនាស្រាវជ្រាវវត្ថុនិងឯកសារទាក់ទិនដល់អតីតយុទ្ធជនវៀត ណាមនិងទាហានអាមេរិក និងការជួបប្រាស្រ័យជាមួយសាក្សីប្រវត្តិសាស្ត្រក្នុង សង្គ្រាមមួយចំនួនផងដែរ។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹក ខួប លើកទី២៤ទិវាស្ដារប្រក្រតីភាពទំនាក់ទំនងការទូតវៀតណាម-អាមេរិក (ថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៩៥-ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩) និងរំលឹកខួបរយៈពេល៧៥ឆ្នាំ នៃទំនាក់ទំនងរវាងវៀត ណាមនិងអាមេរិកដែលត្រូវបានបំផុសឡើងដោយលោកប្រធានហូជីមិញ (ឆ្នាំ១៩៤៤-ឆ្នាំ២០១៩)។
តាមគណៈចាត់តាំងបានអោយដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ មានវត្ថុនិង ឯកសារថ្លៃថ្លាជាច្រើនលើសលុប ដែលបង្កប់តម្លៃខាងមនុស្សសាស្ត្រទាក់ទិនដល់ អតីតយុទ្ធជនវៀតណាម ត្រូវបានអតីតទាហានអាមេរិកប្រគល់មកវិញជូនសារ មន្ទីរនានារបស់វៀតណាមនិងក្រុមគ្រួសារយុទ្ធជន ពលីវៀតណាមទូទាំងប្រទេស។ ចលនាស្រាវជ្រាវវត្ថុនិងឯកសារស្ដីពីអតីតយុទ្ធជនវៀតណាមនិងទាហាន អាមេរិកលើកនេះ គឺសំដៅរួមចំណែកធ្វើអោយសះស្បើយមុខរបួសដោយ សង្គ្រាមបង្កឡើង ដើម្បីជីវភាពរស់នៅដ៏ល្អប្រសើរថែមទៀតចំពោះមនុស្សដែល នៅតែ ត្រូវទ្រាំការឈឺចាប់ដោយសង្គ្រាមក្នុងសម័យសន្តិភាព៕