នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ (រូបថត៖ VGP/Quang Hieu) |
នាយប់ថ្ងៃទី ៤ ខែឧសភា (តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលនៃចលនា មិនចូលបក្សសម្ព័ន្ធតាមរយៈប្រព័ន្ធវីដេអូ (Video Conference)។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមសំណើរបស់អាស៊ែបៃហ្សង់ ដែលជាប្រទេសកំពុងដើរតួនាទី ជាប្រ ធានចលនា មិនចូលបក្សសម្ព័ន្ធ។ នេះជាលើកដំបូង ក្នុងរយៈពេលជិត ៦០ ឆ្នាំ នៃប្រតិបត្តិការរបស់ចលនាមិនចូលបក្សសម្ព័ន្ធ ដែលបានរៀបចំកិច្ចប្រជុំកំពូលតាមរយៈប្រព័ន្ធវីដេអូ។
នៅក្នុងសម័យពិភាក្សារួមគ្នា ក្រោមអធិបតីភាពរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់ គណៈ ប្រតិភូបានផ្តោតការពិភាក្សាលើសភាពការណ៍បច្ចុប្បន្ន ធ្វើការវាយតម្លៃនិងស្នើទិសដៅសម្រាប់ការសម្របសម្រួលក្នុងចលនាមិនចូលបក្សសម្ព័ន្ធ ក៏ដូចជា ផលប៉ះពាល់នៃជំងឺរាត ត្បាត COVID-19 ដែលកំពុងជះឥទ្ធិពលអវិជ្ជមាននិងដោយផ្ទាល់ដល់ប្រទេសជាសមាជិកនៃចលនា។ កិច្ចប្រជុំនេះគ្រោងនឹងអនុម័តលើសេចក្តីប្រកាសនយោបាយរួម ស្តីពី COVID-19 ផងដែរ។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ TTXVN) |
សូមគូសបញ្ជាក់ថា ចលនាមិនចូលបក្សសម្ព័ន្ធ គឺជាការប្រមូលផ្តុំអង្គការនយោបាយធំបំផុត នៃប្រទេសកំពុងអភិ វឌ្ឍន៍។ ឆ្លងកាត់អស់រយៈពេលជិត ៦០ ឆ្នាំនៃប្រតិបត្តិការពោលគឺ ចាប់តាំងពីឆ្នាំ ១៩៦១ រហូតមកដល់ពេលនេះ ចលនាមានសមាជិក ចំនួន ១២០ ហើយបានចូលរួមវិភាគ ទានវិជ្ជមានជាច្រើន ក្នុងការលើកកម្ពស់គោលដៅដើម្បីសន្តិភាព ឯករាជ្យភាព ការអភិវឌ្ឍ និងទំនាក់ទំនងអន្តរជាតិ យោងតាមសេចក្តីប្រាថ្នារួមរបស់ប្រទេសជាសមាជិក។
សម្រាប់វៀតណាម ចលនាមិនចូលបក្សសម្ព័ន្ធតែងតែមានការរួមចំណែកសកម្ម និងទូលំទូលាយក្នុងការតស៊ូរំដោះជាតិពីមុននេះនិងការពារជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក៏ដូចជាសមាហរណកម្មអន្តរជាតិនាបច្ចុប្បន្ន៕