ចលនា អាវកាក់ពណ៌លឿង បានរីករាលដាលទៅកាន់ប្រទេសអឺរ៉ុបមួយចំនួន |
រូបភាពមួយចំនួនដែលបង្ហោះលើបណ្តាញសង្គមបានបង្ហាញថា អ្នកដើរ ហែក្បួនជាច្រើនបានស្រែកថា “Brexit- ភ្លាមមួយរំពេច” ។
សូមគូសបញ្ជាក់ថា អឺរ៉ុបកំពុងឆ្លងកាត់នូវរដូវរងា ដ៏“ក្តៅបំផុត” មួយ ខណៈពេលដែល “ក្រុមអាវកាក់ពណ៌លឿង” ដែលភ្ជាប់ជាមួយរលកបាតុកម្មពីប្រទេសបារាំងបានឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសអឺរ៉ុបដទៃទៀត ដូចជាបែលហ្សិក ហូឡង់និងអ៊ីតាលីជាដើម។ បច្ចុប្បន្ននេះ “ក្រុម អាវកាក់ពណ៌លឿង” នៅតែបន្តបង្ហាញខ្លួននៅអង់គ្លេសដើម្បីជំរុញដំណើរការ Brexit ឲ្យបានឆាប់ៗ៕