ចលនា Xo viet Nghe Tinh ជាកម្លាំងមហាជនបង្កើតឡើងប្រវត្តិសាស្ត្រ

Chia sẻ
(VOVWORLD) - បទអន្តរាគមក្នុងសិក្ខាសាលាបានវិភាគយ៉ាងស៊ីជម្រៅនិងបញ្ជាក់បំភ្លឺពីការដឹកនាំរបស់បក្ស និងគណៈកម្មាធិការបក្សមូលដ្ឋានសម្រាប់ចលនាបដិវត្តឆ្នាំ ១៩៣០-១៩៣១ និង Xo viet Nghe Tinh រួមទាំង អនុវត្តមេរៀនដ៏មានតម្លែពីចលនា Xo viet Nghe Tinh ក្នុងបុព្វហេតុកសាងប្រទេសជាតិ
ចលនា Xo viet Nghe Tinh ជាកម្លាំងមហាជនបង្កើតឡើងប្រវត្តិសាស្ត្រ - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ TTXVN)

នាថ្ងៃទី ៦ ខែកញ្ញា នៅទីក្រុង Ha Tinh (ខេត្ត Ha Tinh) បណ្ឌិត្យសភានយោបាយជាតិហូជីមិញ បានសហ ការជាមួយគណៈកម្មាធិការឃោសនាអប់រំមជ្ឈិមនិងគណៈកម្មាធិការបក្សខេត្ត Ha Tinh ដើម្បីបើកសិក្ខាសាលាវិទ្យាសាស្ត្រស្តីពី “រយៈពេល ៩០ ឆ្នាំ Xo viet Nghe Tinh កម្លាំងមហាជន បង្កើតឡើងប្រវត្តិសាស្ត្រ (១២ កញ្ញា ១៩៣០ - ១២ កញ្ញា ២០២០)”។

បទអន្តរាគមក្នុងសិក្ខាសាលាបានវិភាគយ៉ាងស៊ីជម្រៅនិងបញ្ជាក់បំភ្លឺពីការដឹកនាំរបស់បក្ស និងគណៈ កម្មាធិការបក្សមូលដ្ឋានសម្រាប់ចលនាបដិវត្តឆ្នាំ ១៩៣០-១៩៣១ និង Xo viet Nghe Tinh រួមទាំង អនុវត្តមេរៀនដ៏មានតម្លែពីចលនា Xo viet Nghe Tinh ក្នុងបុព្វហេតុកសាងប្រទេសជាតិ; លើកកម្ពស់ទំនុកចិត្តរបស់កម្មាភិបាល បក្ខជននិងប្រជាជន ជាពិសេសយុវជន ទៅលើការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី ឧស្សាហូបនីយកម្ម ទំនើបកម្មនិងចូលរួមសមាហរណកម្មអន្តរជាតិ។

បទអន្តរាគមក្នុងសិក្ខាសាលាក៏បានបញ្ជាក់អំពីសមិទ្ធិផល អត្ថន័យប្រវត្តិសាស្ត្រដ៏ធំធេងនិងមេរៀនបទពិសោធន៍នៃចលនាបដិវត្តឆ្នាំ ១៩៣០-១៩៣១ និងចលនា Xo viet Nghe Tinh សម្រាប់ដំណើរការបដិវត្ត វៀត ណាម។ ពីនោះមក ពង្រីកនូវស្មារតីនិងគុណតម្លៃរបស់ចលនា Xo viet Nghe Tinh  ក្នុងការកសាងខេត្ត Nghe An និងខេត្ត Ha Tinh និងរួមទាំងប្រទេសជាតិទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ