|
ចលនា Hamas របស់ប៉ាឡេស្ទីនអាចដំណើរការចរចារជាផ្ទាល់ជាមួយអ៊ីស្រាអែល (Image: VNA) |
(VOVworld) – នាថ្ងៃទី ១១ កញ្ញា មេដឹកនាំរងចលនាឥស្លាម Hamas លោក
Moussa Abu Marzouk បានប្រកាសថា៖ ចលនា Hamas របស់ប៉ាឡេស្ទីនអាច
ដំណើរការចរចារជាផ្ទាល់ជាមួយអ៊ីស្រាអែលមុនពេលបណ្ដាការចរចារដោយ
ប្រយោលទ្វេភាគីដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងគែររបស់អេហ្ស៊ីបសំដៅ
ជំរុញកិច្ចព្រមព្រៀងឈប់បាញ់រវាង ប្រទេសទាំង ២។ ប្រតិកម្មចំពោះសេចក្តី
ថ្លែងការនេះ រដ្ឋមន្ត្រីក្រសួងវិទ្យសាស្ត្រអ៊ីស្រា អែល លោក Yaakov Peri បានឡើងសម្លេងបដិសេធលទ្ធភាពអំពីការចរចារជាផ្ទាល់ជាមួយ Hamas។ មុន
នោះ អនុរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Tzahi Hanegbi បានព្រមានថា៖
Hamas អាចចាប់ផ្តើមសកម្មភាពអំពើហឹង្សាឡើងវិញ ក្នុងការណីការចរចារខាង
មុខនៅអេហ្ស៊ីបទទួលបរាជ័យ៕