ពួកភេរវជន IS នៅទីក្រុង Raqqa ប្រទេសស៊ីរី (រូបថត៖ AFP / TTXVN ) |
មជ្ឈដ្ឋានចរជនអង់គ្លេសបានបង្ហើបឲ្យដឹងថា មេដឹកនាំថ្មីរបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស IS គឺជា មុខសញ្ញា Amir Mohammed Abdul Rahman al-Mawli al-Salbi។ នាថ្ងៃទី ២០ ខែមករា បានដកស្រង់សំដីរបស់មន្ត្រីចារជនអង់គ្លេសដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា៖ al-Salbi គឺជាមុខសញ្ញាស្ថាបនិក IS ដែលទទួលខុសត្រូវក្នុងការឃ្លាំមើលរាល់សកម្មភាពរបស់កម្លាំងនេះ នៅលើពិភពលោក ហើយឈរនៅពីក្រោយករណីចាប់ពង្រត់ជនជាតិភាគិតិចនៅ Yazidi នៅអ៊ីរ៉ាក់ ដើម្បីធ្វើជាទាសករ។ មុខសញ្ញានេះត្រូវបានតែងតាំងជាមេដឹកនាំ IS ក្រោយពេល មេដឹកនាំ Abu Bakr al-Baghdadi បានធ្វើអត្តឃាត បន្ទាប់ពីត្រូវបានតាមចាប់ខ្លួនដោយកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកកាលពីខែតុលាឆ្នាំ ២០១៩ ។
យោងតាមកាសែតពោលខាងលើបានឲ្យដឹងថា al-Salbi បានកើតក្នុងត្រកូលគ្រួសារទួរគីនៅទីរួមស្រុក Tal Afar របស់អ៊ីរ៉ាក់ ហើយជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំដែលមិនមែនជាជនជាតិឥស្លាម៕