|
ចំរៀងប្រជាប្រិយ Vi Giam Nghe Tinh បានឧទ្ទេសនាមជាមួយUNESCO
(រូបថតៈ vov.vn) |
(VOVworld)-នាយប់ថ្ងៃទី៨ធ្នូ នៅស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី ក្រុមការងារ
របស់វៀតណាម ដឹកនាំដោយសាស្រ្តាចារ្យរង បណ្ឌិត Nguyen Chi Ben ប្រធាន
វិទ្យាស្ថានវប្បធម៌ សិល្បៈវៀតណាម បានមានការជួបសំណេះសំណាល និង
ឧទ្ទេសនាមជាមួយបងប្អូនជនរួមជាតិវៀតណាមនៅរុស្ស៊ី អំពីសំណុំរឿងបេតិ
កភ័ណ្ឌ “ចំរៀងប្រជាប្រិយ Vi Giam Nghe Tinh” បានដាក់ជូន ឡើងអង្គការ
វប្បធម៌ វិទ្យាសាស្រ្ត និងអប់រំអ.ស.ប (UNESCO)។ថ្លែងមតិនៅទី នេះ សាស្រ្តា
ចារ្យរង បណ្ឌិត Nguyen Chi Ben ឲ្យដឹងថា៖
“ការដែលឧទ្ទេសនាមបេតិកភ័ណ្ឌដោយ DVD មានចំណងជើងជាភាសា
អង់គ្លេស និងឧទ្ទេសនាមអំពីសៀវភៅចំរៀងប្រជាប្រិយ Ví Giặm Nghệ Tĩnh
ដោយភាសាបារំាង អង់គ្លេស និងវៀតណាម នឹងមានអត្ថប្រយោជន៌ ឧទ្ទេសនាម ជាមួយសហគមន៌អន្តរជាតិនិង UNESCO ស្គាល់ដល់បេតិកភ័ណ្ឌនេះ។ខ្ញុំសង្ឃឹម ថាក្នុងកិច្ចប្រជុំនាឆ្នាំ២០១៤ កិច្ចការរបស់យើងនឹងដំណើរការយ៉ាងល្អប្រសើ”៕