តាមនោះ ចាប់ពីម៉ោង ៦ ថ្ងៃទី ២១ ខែកញ្ញា ទីក្រុងអនុញ្ញាតឱ្យបើកឡើងវិញនូវគ្រឹះស្ថានដែលផ្តល់ទំនិញនិងសេវាកម្មចាំបាច់មួយចំនួន; ទីភ្នាក់ងារ ការិយាល័យ អង្គការនិងសហគ្រាសក្នុងទីក្រុង ត្រូវរៀបចំឱ្យកម្មាភិបាល បុគ្គលិក និងនិយោជិតធ្វើការតាមគោលការណ៍ ៥០% នៅការិយាល័យ និង ៥០% ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានធ្វើការងារនៅផ្ទះ។ ក្នុងពេលជាមួយគ្នានេះដែរ សកម្មភាពជួបប្រជុំព្រឹ ត្តិការណ៍ប្រមូលផ្តុំមនុស្សមិនលើសពី ២០ នាក់/បន្ទប់; មិនប្រមូលផ្តុំមនុស្ស ១០ នាក់ឬច្រើនជាងនេះនៅខាងក្រៅការិយាល័យ សាលារៀន មន្ទីរពេទ្យ ... ទីក្រុងហាណូយបន្តស្នើសុំក្រសួងដឹកជញ្ជូនដឹកនាំការផ្អាកជើងហោះហើរពាណិជ្ជកម្មក្នុងស្រុកទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Noi Bai និងការដឹកជញ្ជូនអ្នកដំណើរតាមរថយន្តផ្លូវដែកទៅកាន់ទីក្រុងហាណូយ។ ទីក្រុងនេះក៏បន្តផ្អាកសកម្មភាពវប្បធម៌ កីឡានិងការកំសាន្តនៅកន្លែងសាធារណៈនិងមូលដ្ឋានអាជីវកម្មផងដែរ។
ថ្លែងនៅសន្និសីទដើម្បីជូនដំណឹងដល់ទីភ្នាក់ងារសារព័ត៌មានអំពីដំណោះស្រាយក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅទីក្រុងហាណូយ លេខារងនៃគណៈកម្មាធិការបក្សទីក្រុងលោក Nguyen Van Phong បានឲ្យដឹងថា៖ “នៅពេលទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ ទីក្រុងហាណូយនឹងផ្តល់ការចាក់វ៉ាក់សាំងទាំង ២ ដូសជូនប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ អាស្រ័យនេះនឹងគិតគូរពីការអនុញ្ញាតឲ្យសិស្ស និស្សិតវិលត្រឡប់មកសាលារៀនវិញ”៕