ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ រដ្ឋសភាបើកកិច្ចប្រជុំវិសាមញ្ញដើម្បីពិចារណាលើបញ្ហាសំខាន់ៗ ចំនួន ៤

Chia sẻ
(VOVWORLD) - យោងតាមកម្មវិធីដែលបានគ្រោងទុក កិច្ចប្រជុំវិសាមញ្ញលើកទីមួយនៃរដ្ឋសភា នីតិកាលទី ១៥  នឹងបើកនៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។
ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ រដ្ឋសភាបើកកិច្ចប្រជុំវិសាមញ្ញដើម្បីពិចារណាលើបញ្ហាសំខាន់ៗ ចំនួន ៤ - ảnh 1រូបថត៖ Van Diep/TTXVN

ក្នុងសម័យប្រជុំនេះ រដ្ឋសភានឹងបើកកិច្ចប្រជុំតាមប្រព័ន្ធ អនឡាញ  (Video conference) តភ្ជាប់ពីរដ្ឋសភាទៅកាន់គណៈ ប្រតិភូរដ្ឋសភានៅតាមខេត្ត-ក្រុងចំណុះមជ្ឈិម។ សម័យបើកនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៩៖០០ព្រឹក ថ្ងៃទី៤ ខែមករា ហើយនឹងមានការផ្សាយផ្ទាល់តាមវិទ្យុនិងទូរទស្សន៍ ដើម្បីឲ្យម្ចាស់ឆ្នោតនិងប្រជាពលរដ្ឋទូទាំងប្រទេសបានតាមដានស្តាប់។

ក្នុងសម័យប្រជុំនេះ រដ្ឋសភានឹងពិចារណាលើខ្លឹមសារសំខាន់ៗចំនួន៤ រួមមាន៖ សេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីគោលនយោបាយសារពើពន្ធនិងរូបិយវត្ថុ ដើម្បីជួយដល់ការអនុវត្តកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រួមទាំង គោលនយោបាយវិនិយោគលើគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ខាងជើង-ខាងត្បូង ក្នុងដំណាក់កាល ២០២១-២០២៥។

រដ្ឋសភាក៏បានពិចារណាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម និងបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគសាធារណៈ; ច្បាប់ស្តីពីការវិនិយោគក្នុងទម្រង់នៃភាពជាដៃគូសាធារណៈនិងឯកជន; ច្បាប់ស្តីពីការវិនិយោគ; ច្បាប់ស្តីពីការដេញថ្លៃ;ច្បាប់ស្តីពីអគ្គិសនី; ច្បាប់ស្តីពីសហគ្រាស; ច្បាប់ស្តីពីពន្ធដារប្រើប្រាស់ពិសេស និងច្បាប់ស្តីពីការអនុវត្តសាលក្រមរដ្ឋប្បវេណី រួមទាំងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការសាកល្បងយន្តការនិងគោលនយោបាយពិសេសមួយចំនួនសម្រាប់ការអភិវឌ្ឍន៍ទីក្រុង Can Tho៕

ប្រតិកម្មទៅវិញ