ចាប់ផ្តើមសកម្មភាពរបស់ប្រធានាធិបតីក្រិកក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម

Chia sẻ
(VOVWORLD) - ដំណើរទស្សនកិច្ចនឹងធ្វើឡើងពីថ្ងៃទី១៥-១៩ ខែឧសភា។
ចាប់ផ្តើមសកម្មភាពរបស់ប្រធានាធិបតីក្រិកក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម - ảnh 1ប្រធានការិយាល័យប្រធានរដ្ឋ Le Khanh Hai ទទួលស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋក្រិក Katerina Sakellaropoulou នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រូបថត៖ An Dang/TTXVN)

ប្រធានាធិបតីក្រិកលោកស្រី Katerina Sakellaropoulou ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។ ដំណើរទស្សនកិច្ចនឹងធ្វើឡើងពីថ្ងៃទី១៥-១៩ ខែឧសភា។

យោងតាមកាលវិភាគ ប្រធានាធិបតីក្រិកលោកស្រី Katerina Sakellaropoulou បានអញ្ជើញដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី; ដាក់កម្រងផ្កានិងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ; ចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងជួបសន្ទនាជាមួយប្រធានរដ្ឋលោក Nguyen Xuan Phuc; ចូលជួបសម្តែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong; ជួបជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue; ចូលរួមពិធីចុះហត្ថលេខាលើឯកសារមួយចំនួន; ជួបជាមួយអ្នកសារព័ត៌មាន; ទស្សនាមណ្ឌលអក្សរសាស្ត្រ និងចូលរួមព្រឹត្តិការណ៍នៅតំបន់មួយចំនួន។

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតីក្រិកលោកស្រី Katerina Sakellaropoulou ធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ដំណើរទស្សនកិច្ចនេះរួមចំណែកក្នុងការពង្រឹងទំនុកចិត្តខាងនយោបាយ ធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការពហុភាគីដូចជា នយោបាយ-ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ជាដើម៕

ប្រតិកម្មទៅវិញ