ចាប់ផ្តើមសកម្មភាពនៃពិធីបុណ្យរំលឹកខួបបិតាជាតិស្តេច Hung-ពិធីបុណ្យវិហារ Hung ឆ្នាំ២០១៨

Chia sẻ
(VOVWORLD) -នាថ្ងៃទី២១ខែមេសា នៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវិហារស្តេច Hung ខេត្ត Phu Tho សកម្មភាពនៃពិធីបុណ្យរំលឹកខួបបិតាជាតិស្តេច Hung -ពិធីបុណ្យវិហារ Hung ឆ្នាំច សំរឹទ្ធស័ក ២០១៨ បានប្រារព្ធជាផ្លូវការ។
ចាប់ផ្តើមសកម្មភាពនៃពិធីបុណ្យរំលឹកខួបបិតាជាតិស្តេច Hung-ពិធីបុណ្យវិហារ Hung ឆ្នាំ២០១៨ - ảnh 1

នៅវិហារ Duc Quoc To Lac Long Quan នៅភ្នំ Sim និងវិហារព្រះ ម៉ែ Au Co លើភ្នំ Van ចំណុះមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវិហារ Hung បានប្រារព្ធពិធីបុណ្យរំលឹកវិញ្ញាណក្ខ័ន្ធ Duc Quoc To Lac Long Quan និងអុជធូបរំលឹកគុណព្រះម៉ែ Au Co ផងដែរ។ នៅទីនេះ ថ្នាក់ដឹកនាំខេត្ត Phu Tho និងជនរួម ជាតិទូទាំងប្រទេស បានសម្តែងនូវការគោរពដឹងគុណចំពោះបិតាជាតិ ដែលមានគុណ បំណាច់ប្រសូត្រឡើង សហគមន៍ជន ជាតិវៀត និងឧទ្ទិសកុសលសុំ Duc Quoc To Lac Long Quan និព្រះម៉ែ Au Co ប្រទានពរឲ្យប្រទេសជាតិសម្បូររុងរឿងការពារ រឹងមាំឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីនិងរក្សាកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស។

        ក្នុងថ្ងៃដដែល គណៈចាត់តាំងពិធីបុណ្យរំលឹកខួបបិតាជាតិស្តេច Hung -ពិធីបុណ្យវិហារស្តេច Hung ឆ្នាំ២០១៨ បានបើកព្រមៗគ្នានូវសកម្មភាពដូចជាតាំងបង្ហាញ ឯកសារ វត្ថុតាងក្រោមប្រធានបទ “ពិធីបុណ្យនិងជំនឿសាសនាសម្រាប់តំបន់បិតា ជាតិ” នៅសារៈមន្ទីរស្តេច Hung ទីក្រុង Viet Tri  និងផលិតផលវិសេសវិសាលរបស់ ខេត្ត Phu Tho ផងដែរ៕

ប្រតិកម្មទៅវិញ