ចាប់ផ្តើមបណ្តាកិច្ចប្រជុំនៅក្នុងក្រខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤

Chia sẻ
(VOVWORLD) - បណ្តាកិច្ចប្រជុំជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅទីក្រុងបាងកក បានចាប់ផ្តើមប្រារព្ធធ្វើឡើងជាផ្លូវការនាថ្ងៃទី ២០ ខែមិថុនាដោយមានសម័យប្រជុំស្តីពីគណៈកម្មការ បណ្តាតំណាងប្រចាំនៅអាស៊ាន (CPR)។
ចាប់ផ្តើមបណ្តាកិច្ចប្រជុំនៅក្នុងក្រខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ - ảnh 1សម័យប្រជុំស្តីពីគណៈកម្មការបណ្តាតំណាងប្រចាំនៅអាស៊ាន (CPR)

នៅឯសម័យប្រជុំ CPR ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ប្រចាំនៅអាស៊ាន បានពិភាក្សាគ្នាអំពីខ្លឹមសារដែលបានត្រៀមរៀបចំសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២៣ (ACC) និងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៣ ខែមិថុនា។ ប្រធានបទផ្លូវការនៃអាស៊ានឆ្នាំ ២០១៩ ដែលប្រទេសថៃជាម្ចាស់ផ្ទះគឺ "ការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូដើម្បីនិរន្តរភាព"។ យោងតាមអនុប្រធាននាយកដ្ឋានអាស៊ានចំណុះក្រសួងការបរទេសថៃ លោកស្រី Usana Berananda  បានឲ្យដឹងថាមានឯកសារចំនួន ១៧ នឹងត្រូវបានទទួលស្គាល់ ឬអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ និងបណ្តាកិច្ចប្រជុំពាក់ព័ន្ធនានាដែលសុទ្ធតែចែករំលែកអំពីអត្ថន័យសំខាន់នៃនិរន្តរភាពផងដែរ។ទន្ទឹមនឹងនេះ ប្រធាននាយកដ្ឋានអាស៊ានចំណុះក្រសួងការបរទេសថៃ លោក Suriya Chindawongse ក៏បានមានប្រសាសន៍ថា លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ និងបណ្តាកិច្ចប្រជុំពាក់ព័ន្ធនានានឹងចេញសេចក្តីថ្លែងការណ៍នៃចក្ខុវិស័យភាពជាអ្នកដឹកនាំអាស៊ានស្តីពីទំនាក់ទំនងភាពជាដៃគូដើម្បីនិរន្តរភាពរួមទាំងផែនការសកម្មភាពមួយសំដៅដោះស្រាយបញ្ហានៃការបំពុលបរិស្ថានសមុទ្រ និងសេចក្តីព្រាងច្បាប់នៃក្របខ័ណ្ឌនៃគំនិតទាក់ទងនឹងនិយមន័យមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ