អញ្ជើញថ្លែងមតិក្នុងពិធី អគ្គកុងស៊ុលវៀតណាមនៅរដ្ឋ New South Wales, Queensland និងអូស្ត្រាលីខាងត្បូង លោក Trinh Duc Hai បានសម្តែងក្តីសោមនាស្ស រីករាយ ចំពោះការអភិវឌ្ឍគួរឲ្យកត់សម្គាល់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងមិត្តភាពរវាងវៀតណាមនិងអូស្ត្រាលី។
ពិធីប្រកាសការចាប់ផ្តើមវេទិកា AVYLD ២០១៩ លើកទី២នឹងបានរៀបចំឡើងនៅ ទីក្រុងហូជីមិញនាថ្ងៃទី២៩ខែតុលាខាងមុខ។
AVYLDគឺជាវេទិកាក្រៅរដ្ឋាភិបាលឆ្លងដែនដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាល អូស្ត្រាលីតាមរយៈក្រុមប្រឹក្សាអូស្ត្រាលី-អាស៊ាននិងដៃគូដទៃទៀតដែលបង្គ លក្ខណៈងាយស្រួលសម្រាប់ថ្នាក់ដឹកនាំវ័យក្មេងមកពីប្រទេសទាំងពីរមានឱកាស ធ្វើការស្រាវជ្រាវនិងសហការគ្នាដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌និងសង្គម៕