នេះគឺជាសកម្មភាពសំដៅរៃអង្គាសទឹកបា្រក់ជួយឧបត្ថម្ភសមាជិកសហជីព និងពលករវៀតណាម ដែលរង ផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩។ មានមនុស្សជាង ១៥០ នាក់បានចូលរួមក្នុងការរត់ប្រណាំងបណ្ដាក់គ្នាលើផ្លូវដែលមានចម្ងាយ ១៨៧៥ គីឡូម៉ែត្រ។ លោក Tran Thanh Hai អនុប្រធានអចិន្ត្រៃយ៍នៃអគ្គសហព័ន្ធពលករវៀតណាមបានឲ្យដឹងថា៖ “ដើម្បីរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភ សមាជិកសហជីព និងពលករវៀតណាម ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ នោះ ខ្ញុំសង្ឃឹមថាកម្មវិធីនេះនឹងជួយផ្ដល់កម្លាំងចិត្ត ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរថែមទៀត”។
សូមបញ្ជាក់ដែរថា រហូតមកដល់ពេលនេះកម្មវិធី “រួមជាមួយវៀតណាម” បានរៃអង្គាសថវិកាជាង ៣.៥ ពាន់ លានដុង ដោយ ទាក់ទាញបានការចូលរួមរបស់បុគ្គលនិងអង្គភាពជាង ១ ៨០០ ផងដែរ៕