ចាប់ផ្តើមការប្រកួតប្រជែងដើម្បីស្វែងរកដំណោះស្រាយសម្រាប់ជំរុញការផ្លាស់ប្តូរឌីជីថលជាតិ - Viet Solutions 2021

Chia sẻ

(VOVWORLD) -  នាថ្ងៃទី ១០ មិថុនា ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានសហការជាមួយសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មនិងទូរគមនាគមន៍យោធា (Viettel) ដើម្បីប្រកាសរដូវកាលទី ៣ - នៃ Viet Solutions 2021។ 

ចាប់ផ្តើមការប្រកួតប្រជែងដើម្បីស្វែងរកដំណោះស្រាយសម្រាប់ជំរុញការផ្លាស់ប្តូរឌីជីថលជាតិ - Viet Solutions 2021 - ảnh 1Viet Solutions 2021 - ពានរង្វាន់ក្នុងការស្វែងរកដំណោះស្រាយផ្លាស់ប្តូរឌីជីថលជាតិ (រូបថត៖ TTXVN)

ការប្រកួតនេះមានគោលបំណងស្វែងរកដំណោះស្រាយដើម្បីជំរុញការផ្លាស់ប្តូរឌីជីថលជាតិ។ នៅក្នុងរដូវកាល ២០២១ នេះ Viet Solutions  នឹងបើកទូលាយការទទួលបានគំនិតបច្ចេកវិទ្យានិងបង្កើនគុណភាពរង្វាន់ ច្រើនជា៣ដងផងដែរ។

ជាមួយសារថា “អានុភាពដើម្បីស្ថាបនាសង្គមឌីជីថល” ហើយគោលដៅរបស់ Viet Solutions 2021 គឺបុគ្គលនិងអង្គការដែលរស់នៅសិក្សានិងធ្វើការនៅគ្រប់ប្រទេសជុំវិញពិភពលោក។ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ លោក Nguyen Manh Hung បានឲ្យដឹងថា៖ “សព្វថ្ងៃនេះយើងមានឱកាសដោះស្រាយបញ្ហារបស់ប្រទេសតាមរយៈបច្ចេកវិទ្យា។ Viet Solutions គឺជាដំណោះស្រាយបច្ចេកវិទ្យាសម្រាប់បញ្ហារបស់វៀតណាម និងតាមរយៈនេះដើម្បីអភិវឌ្ឍន៍បច្ចេក វិទ្យាវៀត ណាម ដើម្បីប្រែក្លាយវៀតណាមទៅជាប្រទេសបច្ចេកវិទ្យាមួយ។ ឆ្នាំ ២០២០ គឺជាឆ្នាំចាប់ផ្តើមនៃការផ្លាស់ប្តូរឌីជីថលជាតិរបស់ប្រជាជនទាំងមូលនិងលើគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងស្ថាប័ន បច្ចេកវិទ្យាត្រូវបានកំណត់ថាជាកម្លាំងចលករក្នុងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជី ថលនិងសង្គមឌីជីថល់ ដើម្បីប្រែក្លាយវៀតណាមទៅជាប្រទេសឌីជីថលនិងឆ្លាតវៃ”៕

ប្រតិកម្មទៅវិញ