ចាប់ផ្តើមកម្មវិធី“ ចែករំលែកក្តីស្រឡាញ់ រួមដៃគ្នាជំនះពុះពារលើជំងឺរាតត្បាតសកល”

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២២ ខែមេសា នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមីញ បានរៀបចំកម្មវិធី “ចែករំលែកសេចក្តីស្រឡាញ់ និងរួមដៃគ្នាជំនះពុះពារលើជំងឺរាតត្បាតសកល” ។
ចាប់ផ្តើមកម្មវិធី“ ចែករំលែកក្តីស្រឡាញ់ រួមដៃគ្នាជំនះពុះពារលើជំងឺរាតត្បាតសកល” - ảnh 1 លោក Nguyen Anh Tuan លេខាធិការប្រចាំមជ្ឈិមសម្ព័ន្ធយុវជននិងជាប្រធានសហព័ន្ធសមាគមយុវជនវៀតណាមទទួលជំនួយឧបត្ថម្ភជាអាហារូបបករណ៍ចំនួន ១០០ សម្រាប់សិស្សជនជាតិភាគតិចពីមជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម (រូបថត៖ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមីញ)

 កម្មវិធីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០ រហូតដល់ការប្រកាសបញ្ចប់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅទូទាំងប្រទេស។ កម្មវិធីនេះក៏ផ្តោតលើក្រុមមុខសញ្ញាជា យុវជន កម្មករ កំពុងធ្វើការនៅតំបន់កែច្នៃនិងតំបន់ឧស្សាហកម្ម ដែលបាត់បង់ការងារធ្វើ យុវជននៅជនបទ សិក្សានុសិស្ស កុមារ៉ាកុមារីជួបការលំបាកជាដើម។ ក្នុងពិធីនេះ លោក Nguyen Anh Tuan លេខាធិការប្រចាំមជ្ឈិមសម្ព័ន្ធយុវជននិងជាប្រធានសហព័ន្ធសមាគមយុវជនវៀតណាមបានលើកសំណើរថា៖

«សម្រាប់ កម្មាភិបាលក្នុងសមាគម ក្រុមយុវជន និងសមាជិកយុវជននិមួយៗដែលមិនបានជួបការពិបាកក្នុងបរិបទនៃជំងឺរាតត្បាត COVID-19 ក៏បានរួមដៃគ្នា ជាមួយសម្ព័ន្ធក្រុមយុវជនគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តកម្មវិធីដ៏មានអត្ថន័យនេះដើម្បីជួយឧបត្ថម្ភដល់អ្នកដែលនៅជួបការលំបាក់ច្រើនជាងក្នុងសង្គមរបស់      យើង។ យើងខ្ញុំក៏ប្តេជ្ញាថានឹងទទួលបានការបែងចែកក្នុងការអនុវត្តតាមការកំណត់របស់កម្មវិធី និងជួយគាំទ្រដល់ប្រជាជន និងយុវវ័យដែលមានស្ថានភាពលំបាក ដើម្បីធានានូវតម្លាភាពនិងព័ត៌មានទាន់ពេលវេលាជាប្រចាំបំផុតផងដែរ»៕

ប្រតិកម្មទៅវិញ