ចាប់ផ្ដើមវង់ចរចារថ្មីស្ដីអំពីការបង្រួបបង្រួមកោះសាយព្រឺសឡើងវិញ

Chia sẻ
(VOVworld) - នាថ្ងៃទី៦ វិច្ចិកា ថ្នាក់ដឹកនាំសហគមន៍
ជនសាយព្រឺសដើមកំណើតទួរគីនិងជនសាយព្រឺស
ដើមកំណើតក្រិកបានទៅកាន់ស្វីសដើម្បីត្រៀមរៀបចំ
ឲ្យវង់ចរចារថ្មីគាំពារដោយអ.ស.ប សំដៅបង្រួបបង្រួម
កោះដែលត្រូវបានបែងចែកកាលពីឆ្នាំ១៩៧៤មកនេះឡើងវិញ។
ចាប់ផ្ដើមវង់ចរចារថ្មីស្ដីអំពីការបង្រួបបង្រួមកោះសាយព្រឺសឡើងវិញ - ảnh 1
ថ្នាក់ដឹកនាំភាគីនានាត្រៀមរៀបចំឲ្យវង់ចរចារថ្មី (រូបថត៖AP/TTXVN)

(VOVworld) - នាថ្ងៃទី៦ វិច្ចិកា ថ្នាក់ដឹកនាំសហគមន៍ជនសាយព្រឺសដើម
កំណើត ទួរគីនិងជនសាយព្រឺសដើមកំណើតក្រិកបានទៅកាន់ស្វីសដើម្បីត្រៀម
រៀបចំឲ្យ វង់ចរចារថ្មីគាំពារដោយអ.ស.ប សំដៅបង្រួបបង្រួមកោះដែលត្រូវបាន
បែងចែក កាលពីឆ្នាំ១៩៧៤មកនេះឡើងវិញ។ប្រធានាធិបតីសាធារណៈរដ្ឋសាយ
ព្រឺស លោក Nicos Anastasiades ជាតំណាងនៃសហគមន៍ជនសាយព្រឺសដើម
កំណើតក្រិកនិងតំណាងនៃជនសាយព្រឺសដើមកំណើតទួរគីលោក Mustafa Akinci
 ចាប់ផ្ដើមជំនួបចរចារក្នុងរយៈពេលមួយសប្ដាហ៍ចាប់ពីថ្ងៃទី៧ វិច្ចិកា។នាបច្ចុប្បន្ន
ភាគីទាំងពីរ នៅមានការខ្វែងគំនិតមួយចំនួនក្រោយពីប្រធានាធិបតី លោក Nicos
 Anastasiades ប្រកាសថា នឹងសំណូមពរឲ្យលៃទុកចំណែកដែនដីធំជាង ចំពោះ
សហគមន៍ជនសាយព្រឺសដើមកំណើតក្រិក៕

ប្រតិកម្មទៅវិញ