ចាប់ផ្ដើមគម្រោងការណ៍ “បង្ការប្រឆាំងការជួញដូរសត្វព្រៃនិងព្រៃឈើដោយខុសច្បាប់”

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី១១ ឧសភា នៅទីក្រុងហាណូយ ស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិកនិងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀតណាម បានចាប់ផ្ដើមជាផ្លូវការគម្រោងការណ៍ “បង្ការប្រឆាំងការជួញដូរសត្វព្រៃនិងព្រៃឈើដោយខុសច្បាប់”។

ដោយទឹកប្រាក់ឧបត្ថម្ភចំនួន១០លានដុល្លាអាមេរិក គម្រោងការណ៍នេះគឺសំដៅជួយឧបត្ថម្ភរដ្ឋាភិបាលវៀតណាមបង្ការប្រឆាំងនឹងទង្វើជួញដូរសត្វព្រៃនិងព្រៃឈើដោយខុសច្បាប់។ គម្រោងការណ៍នេះផ្តោតទៅលើសត្វចំនួន៣ប្រភេទ ដែលជិតផុតពូជរួមមាន សត្វរមាស សត្វដំរីនិងសត្វពង្រូល៕

ប្រតិកម្មទៅវិញ