ចាប់ផ្ដើមគម្រោង "បណ្តាញធ្វើសកម្មភាពអំពីការកាត់បន្ថយ - ការប្រើប្រាស់​ឡើង​វិញ និងការកែច្នៃកាកសំណល់ប្លាស្ទិច (3R) នៅវៀតណាម"

Chia sẻ
(VOVWORLD) -មជ្ឈមណ្ឌលជួយសម្រួលការអភិវឌ្ឍបៃតង Greenhub ធ្វើជាវិនិយោគិន ហើយនឹងអនុវត្តន៍នៅសង្កាត់ចំនួន ៥ គឺ Hồng Hà, Hồng Hải, Hòn Gai, Hà Trung និង Hà Phong នៃ ទីក្រុង  Ha Long។
ចាប់ផ្ដើមគម្រោង "បណ្តាញធ្វើសកម្មភាពអំពីការកាត់បន្ថយ - ការប្រើប្រាស់​ឡើង​វិញ និងការកែច្នៃកាកសំណល់ប្លាស្ទិច (3R) នៅវៀតណាម" - ảnh 1ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ១៧ក្នុងចំណោមប្រទេសចំនួន ១០៩ ដែលមានការបំពុលប្លាស្ទិកធំ ៗ នៅលើពិភពលោក( រូបថត៖ Baoquangninh.com.cn)

នារសៀលថ្ងៃទី ២១ ខែមិនា នៅទីក្រុង  Ha Long ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីចាប់ផ្ដើមគម្រោង "បណ្តាញធ្វើសកម្មភាពអំពីការកាត់បន្ថយ - ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ កាកសំណល់ប្លាស្ទិច (3R) នៅវៀតណាម"។ គម្រោងនេះទទួលបានការជួយឧបត្ថម្ភពី មូលនិធិ Coca-Cola សកល ។ មជ្ឈមណ្ឌលជួយសម្រួលការអភិវឌ្ឍបៃតង Greenhub ធ្វើជាវិនិយោគិន ហើយនឹងអនុវត្តន៍នៅសង្កាត់ចំនួន ៥ គឺ Hồng Hà, Hồng Hải, Hòn Gai, Hà Trung និង Hà Phong នៃ ទីក្រុង  Ha Long។ លោកស្រី Nguyen Thi Thu Trang នាយិការងទទួលបន្ទុកគម្រោងនេះបានឲ្យដឹងថា៖

" ប្រការសំខាន់ដែលយើងខ្ញុំឆ្ពោះទៅរកគឺ ការផ្លាស់ប្ដូរអាកប្បកិរិយាប្រើប្រាស់វត្ថុធ្វើពី ប្លាស្ទិច។ ហេតុដូច្នេះហើយ យើងខ្ញុំបានហ្វឹកហ្វឺន ឃោសនា បណ្ដុះបណ្ដាល និងជំរុញបណ្ដាគំនិតផ្ដួចផ្ដើមច្នៃប្រឌតិរបស់នារី ដូចជាការកាត់បន្ថយកាកសំណល់សរីរាង្គ រួមជាមួយការប្រមូលកាកសំណល់ធ្វើ ឥដ្ឋអេកូ រួមជាមួយការឃោសនាមិនឲ្យប្រើប្រាស់ថង់ប្លាស្ទិចនៅផ្សារ ហើយប្រើប្រាស់ចង់ដែលមានលក្ខណៈស្និទ្ធជាមួយបរិស្ថានផងដែរ"។

ប្រតិកម្មទៅវិញ