ប្រព័ន្ធរថភ្លើងលើអាកាសនៅទីក្រុងហាណូយ (រូបថត៖ TTXVN) |
ច្បាប់ធ្វើវិសោធនកម្មនេះក៏បង្កើនការគ្រប់គ្រងយ៉ាងខ្ជាប់ខ្ជួននិងប្រសិទ្ធភាពនូវសកម្មភាពវិនិយោគសាធារណៈ និងលំហូរដើមទុនវិនិយោគសាធារណៈក៏ដូចជាបន្តជំនះពុះពារជំហានមួយថែមទៀតនៃការវិនិយោគរាយប៉ាយដោយគ្មានការប្រមូលផ្តុំគ្នា ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពឲ្យស្របតាមគោលដៅ និងការតំរង់ទិសនៃយុទ្ធសាស្ត្រនិងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសជាតិផងដែរ។ ជាមួយចំណុចថ្មីៗនៅក្នុងច្បាប់ស្តីពីការវិនិយោគសាធារណៈ (ធ្វើវិសោធនកម្ម) ការអនុវត្តច្បាប់នឹងជួយបង្កលក្ខណៈងាយស្រួលក្នុងដំណើរការត្រៀមរៀបចំគម្រោង ដោយសារតែការធ្វើឲ្យសាមញ្ញនូវបែបបទនិងការងារវិមជ្ឈការយ៉ាងខ្លាំងក្លាផងដែរ។ ការអនុវត្តច្បាប់ស្តីពីការវិនិយោគសាធារណៈ (ធ្វើវិសោធនកម្ម) ក៏នឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវអត្រានៃការបើកថវិកាដើមទុនវិនិយោគសាធារណៈ៕