ក្រុមអ្នកតវ៉ាបានបំបែករបងដើម្បីចូលអគារនីតិប្បញ្ញត្តិនៅទីក្រុងហុងកុងប្រទេសចិន (រូបថត៖ vnanet.vn) |
រដ្ឋាភិបាលមជ្ឈឹមចិនបាន និងកំពុងតាមដានយ៉ាងដិតដល់ ការវិវឌ្ឍនៅមណ្ឌលរដ្ឋបាលផ្ដាច់មុខហុងកុង។ លោក Yang Quang អ្នកនាំពាក្យការិយាល័យទទួលបន្ទុកបណ្ដាបញ្ហាហុងកុងនិងម៉ាកាវ (HKMAO) នៃក្រុមប្រឹក្សារដ្ឋចិនបានថ្លែងដូច្នេះនៅក្នុងសន្និសីទកាសែត ដែលបានប្រព្រឹត្តិទៅនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៩ ខែកក្កដាកន្លងទៅ។
លោក Yang Quang បានអះអាងសារជាថ្មីនូវការគាំទ្ររបស់រដ្ឋភិបាលមជ្ឈឹមចិនចំពោះ លោកស្រី Carie Lam ប្រធាន មណ្ឌលរដ្ឋបាលផ្ដាច់មុខហុងកុង ក៏ដូចជាកម្លាំងនគរបាលនៃប្រទេសនេះ។ ទីក្រុងប៉េកាំងអំពាវនាវឱ្យប្រជាជនហុងកុងប្រឆាំងជំទាស់ អំពើហឹង្សាបន្ទាប់ពីមានការប៉ះទង្គិចគ្នាជាច្រើនរវាងក្រុមបាតុករនិងប៉ូលីសកាលពីចុងសប្តាហ៍កន្លងទៅ។ តាម លោក Yang Quang ថា រដ្ឋាភិបាលហុងកុងត្រូវចាត់វិធានការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតដើម្បី
ជួយមជ្ឈដ្ឋានយុវជនដោះស្រាយបញ្ហាផ្ទះសម្បែង ការងារធ្វើនិងបញ្ហាផ្សេងៗក៏ដូចជាដើម្បីស្តារសណ្តាប់ធ្នាប់ឱ្យបានឆាប់ៗផងដែរ។
លោក Yang Quang អ្នកនាំពាក្យ HKMAO បានសង្កត់ធ្ងន់លើសារសំខាន់នៃគោលការណ៍“ ប្រទេសមួយរបបពីរ” ហើយរដ្ឋាភិបាលទីក្រុងប៉េកាំងនឹងមិនផ្លាស់ប្តូរទិសដៅនេះឡើយ។ រដ្ឋាភិបាលមជ្ឈឹមសង្ឃឹមថាប្រជាជនហុងកុងគ្រប់ជាន់ថ្នាក់នឹងប្តេជ្ញាចិត្តប្រឆាំងជំទាស់អំពើហឹង្សានិង គោរពច្បាប់។ ក្រៅពីនេះ HKMAO ក៏បានរិះគន់ចំពោះការធ្វើអន្តរាគមន៍របស់បណ្តាប្រទេសលោកខាងលិចមួយចំនួនចូលមកហុងកុងផងដែរ៕