ចិនអំពាវនាវឲ្យអាមេរិកបញ្ចៀសការជំរុញ
ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីចូលក្នុងស្ថានភាពគ្រោះថ្នាក់ |
នាថ្ងៃទី ២៣ មិនា ចិនបានសម្ដែងប្រតិកម្មយ៉ាងដាច់អហង្ការ បន្ទាប់ពីពេលប្រធានាធិបតីអាមេរិក លោក Donal Trump ចុះហត្ថលេខាលើសេចក្ដីសម្រេចចិត្តស្ដីពីកញ្ចប់ពន្ធគយដែលមានតម្លៃ ៦០ ពាន់លានដុល្លារអាមេរិកចំពោះទំនិញនាំចូលពីចិន ព្រមទាំងកាត់បន្ថយសកម្មភាពវិនិយោគរបស់ចិនចូលអាមេរិក។
ក្នុងសេចក្ដីប្រកាសនេះ ក្រសួងពាណិជ្ជកម្មចិនបានអំពាវនាវឲ្យអាមេរិក អត់ធ្មត់និងប្រុងប្រយ័ត្នបញ្ចៀសការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីចូលក្នុងស្ថានភាពគ្រោះថ្នាក់។ សេចក្ដីប្រកាសនេះបានលើកច្បាស់អំពីវិធានការកាត់បន្ថយពាណិជ្ជកម្ម ដែលអាមេរិកទើបនឹងអនុម័ត ដោយតម្រង់ទៅលើចិន គឺជាប្រការអាក្រក់មួយ ព្រមទាំងសម្ដែងការប្រឆាំងជំទាស់យ៉ាងដាច់អហង្ការចំពោះវិធានការគាំពារពាណិជ្ជកម្ម និងលទ្ធិឯកតោភាគីរបស់អាមេរិក។
មុននេះ ប្រធានាធិបតីអាមេរិក លោក Donal Trump បានរិះគន់ ចិនជាច្រើនលើកច្រើនសារ ដែលបានធ្វើឲ្យខូចខាត់ដល់ខឿនសេដ្ឋកិច្ចអាមេរិក ហើយចាត់ទុកថាប៉េកាំងមានសកម្មភាពពាណិជ្ជកម្មដោយអយុត្តិធម៌ផងដែរ៕