ចិនអំពាវនាវឲ្យបណ្ដាភាគីនៅមីយ៉ាន់ម៉ាស្ងប់ចិត្ត

Chia sẻ
(VOVworld) - លោក Geng Shuang សង្កត់ធ្ងន់ថា ចិន
សង្ឃឹមថា ភាគីទាក់ទិនទាំងអស់នៅមីយ៉ាន់ម៉ា រក្សា
កិច្ចសន្ទនានិងពិគ្រោះយោបល់ ក៏ដូចជាមានការ
ខំប្រឹងប្រែងជាក់ស្ដែងដើម្បីធានាដំណើរការសន្តិភាព
នៅមីយ៉ាន់ម៉ា។
ចិនអំពាវនាវឲ្យបណ្ដាភាគីនៅមីយ៉ាន់ម៉ាស្ងប់ចិត្ត - ảnh 1
កម្លាំងសង្គ្រោះបំពេញភារកិច្ចក្រោយពីករណីបំផ្ទុះមួយនៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី២១ វិច្ឆិកា

(VOVworld) - នាថ្ងៃទី២០ វិច្ឆិកា ចិនបានអំពាវនាវឲ្យភាគីទាក់ទិននានានៅ
មីយ៉ាន់ម៉ាអត់ធ្មត់និងបញ្ឈប់សកម្មភាពយោធាដើម្បីមិនធ្វើឲ្យជំលោះកាន់តែធ្ងន់ធ្ងរ
ថែមទៀត។អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang លើកច្បាស់ថា
ចិនគោរពសន្តិភាពនៅតំបន់ព្រំដែនរវាងប្រទេសនេះនិងមីយ៉ាន់ម៉ា ព្រមទាំងសម្ដែង
ការព្រួយបារម្ភអំពីការប្រយុទ្ធនៅទីរួមស្រុកព្រំដែនរបស់ មីយ៉ាន់ម៉ាផងដែរ។លោក
Geng Shuang សង្កត់ធ្ងន់ថា ចិនសង្ឃឹមថា ភាគីទាក់ ទិនទាំងអស់នៅមីយ៉ាន់ម៉ារក្សា
កិច្ចសន្ទនានិងពិគ្រោះយោបល់ ក៏ដូចជាមានការ ខំប្រឹងប្រែងជាក់ស្ដែងដើម្បីធានា
ដំណើរការសន្តិភាពនៅមីយ៉ាន់ម៉ា។
មុននោះ នាថ្ងៃដដែល ជនស៊ីវិលយ៉ាងហោចណាស់២នាក់បានស្លាប់និង២៥
នាក់ ទៀតត្រូវរងរបួសនៅពេលក្រុមជាតិសាសន៍ប្រដាប់អាវុធចំនួន៣ក្រុមបានវាយ
 ប្រហារទៅលើប៉ូស្តិ៍ប៉ូលីសមួយចំនួននៅទីរួមខេត្តព្រំដែន Muse និង Kutkai ភាគខាង
ជើងមីយ៉ាន់ម៉ា៕

ប្រតិកម្មទៅវិញ