ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃគណៈកម្មការសុខភាពជាតិនៃប្រទេ ចិន |
ចិនបានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ក្នុងករណីបន្ទាន់។ នេះបើតាមការអះអាងរបស់មន្រ្តីចិនកាលពីថ្ងៃទី ២២ ខែសីហា តាមរយៈកញ្ចក់ទូរទស្សន៍ជាតិចិន (CCTV)។ យោងតាមប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃគណៈកម្មការសុខភាពជាតិ នៃប្រទេសចិនបានឱ្យដឹងថា ប្រទេសនេះបានអនុញ្ញាតឱ្យប្រើវ៉ាក់សាំង ប្រឆាំងកូវីដ ១៩ ក្នុងស្ថានភាពបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត មុនពេលមានវ៉ាក់សាំងជាផ្លូវការ ក្នុងគោលដៅ បង្ការ និងទប់ស្កាត់ការឆ្លងជំងឺសម្រាប់ គ្រូពេទ្យ អ្នកបម្រើការងារសំខាន់ៗនៅតាមទីក្រុងផងដែរ៕