ចិនស្វាគមន៍ការបោះជំហានក្នុងការខ្វែងគំនិតពាណិជ្ជកម្មជាមួយអាមេរិក

Chia sẻ
(VOVWORLD) - សារព័ត៌មានជាតិចិន នាថ្ងៃទី ២១ ឧសភា ស្វាគមន៍ការបោះជំហានក្នុងការកាត់បន្ថយភាពតានតឹងពាណិជ្ជកម្មជាមួយអាមេរិកហើយសង្កត់ធ្ងន់ថា៖ ប្រទេសទាំងពីរមានសក្តានុភាពដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មមានផលប្រយោជន៍ដូចគ្នា។ 
ចិនស្វាគមន៍ការបោះជំហានក្នុងការខ្វែងគំនិតពាណិជ្ជកម្មជាមួយអាមេរិក - ảnh 1 ចិនស្វាគមន៍ការបោះជំហានក្នុងការខ្វែងគំនិតពាណិជ្ជកម្មជាមួយអាមេរិក

សារព័ត៌មានជាតិចិន នាថ្ងៃទី ២១ ឧសភា ស្វាគមន៍ការបោះជំហានក្នុងការ កាត់បន្ថយភាពតានតឹងពាណិជ្ជកម្មជាមួយអាមេរិកហើយសង្កត់ធ្ងន់ថា៖ ប្រទេសទាំងពីរមានសក្តានុភាពដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មមានផលប្រយោជន៍ដូចគ្នា។ នាថ្ងៃទី ២០ ឧសភា ប៉េកាំងនិងវ៉ាស៊ីនតោនបានឲ្យ ដឹងថា៖ ភាគីទាំងពីរនឹងបន្តចរចាអំពីវិធានការដែលតាមនោះ ចិននឹងនាំចូលបន្ថែមផលិតផលថាមពលនិងកសិផលពីអាមេរិកដើម្បីបង្រួញការខូចខាតទំនិញនិងសេវាកម្មប្រចាំឆ្នារបស់អាមេរិកជាមួយចិនដែលមានតំលៃ ៣៣៥ ពាន់លានដុល្លា។ នាថ្ងៃដដែល រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Steve Mnuchin ក៏បានទទួលស្គាល់ថា៖ សង្គ្រាមពាណិជ្ជកម្មជាមួយចិនត្រូវបានផ្អាកជាបណ្តោះអាសន្នក្រោយពីខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោកទាំង ២ នេះបានឯកភាពបញ្ឈប់ការដាក់ពន្ធលើគ្នាទៅវិញទៅមកព្រមទាំងសហប្រតិបត្តិការឆ្ពោះទៅកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ៕

ប្រតិកម្មទៅវិញ