អនុប្រធានគណៈកម្មាធិការច្បាប់អន្តរជាតិរបស់អង្គការសហប្រជាជាតិ លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao (រូបថត៖ TTXVN) |
ការដែលប្រទេសចិនបង្កើតអ្វីដែលបានហៅថា “ស្រុក Xisha” និង “ស្រុក Nansha” នៅក្នុងប្រជុំកោះ Hoang Sa និង Truong Sa ចំណុះ ក្រោមអធិបតេយ្យភាពរបស់វៀតណាមនោះគឺជាអំពើរំលោភបំពានទៅលើអនុ សញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩២៨ (UNCLOS)។ អនុប្រធានគណៈ កម្មាធិការច្បាប់អន្តរជាតិរបស់អង្គការសហប្រជាជាតិ លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao បានអះអាងយ៉ាងដូច្នេះនៅពេល ឆ្លើយបទសម្ភាសន៍របស់វិទ្យុសម្លេងវៀតណាម។
តាមលោកឯកអគ្គរដ្ឋទូត Nguyen Hong Thao បានឲ្យដឹងថា ការដែល ចិនដាក់ឈ្មោះដោយឯកតោភាគីសម្រាប់កោះចំនួន៨០នៅតាមប្រជុំកោះចំណ៕អធិបតេយ្យភាពរបស់វៀតណាម បញ្ជូននាវាដឹកយន្តហោះ Liaoning និងនាវាស្រាវជ្រាវ Haiyang Dizhi 8 ទៅរំលោភបំពានតំបន់សេដ្ឋកិច្ចផ្ដាច់ មុខរបស់ប្រទេសជាច្រើន បានបណ្ដាលឲ្យសហគមន៍អន្តរជាតិប្រឆាំង ជំទាស់ដោយព្រមៗគ្នា។ វៀត ណាមមានភស្តុតាងដ៏គ្រប់គ្រាន់ដើម្បីអះអាង នូវអធិបតេយ្យភាពចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao អនុប្រធានគណៈកម្មាធិការច្បាប់ អន្តរជាតិនៃអ.ស.បបានសង្កត់ធ្ងន់ថា៖
“ការដែលចិនបង្កើតមូលដ្ឋានសឹកនៅលើថ្មប៉ប្រះទឹក ហើយប្រកាស ការបង្កើតស្រុកនានានៅលើតំបន់សមុទ្រដែលមានផ្ទៃទឹកធំជាងដែនដីរបស់ ប្រទេសអាស៊ានណាមួយនោះ គឺជាអំពើរំលោភបំពានច្បាប់អន្តរជាតិ ជា ពិសេសគឺ UNCLOS ឆ្នាំ១៩៨២ និងអធិបតេយ្យភាពរបស់ប្រទេសនានា នៅជុំវិញសមុទ្រខាងកើត ក្នុងនោះមានវៀតណាមផងដែរ។ អំពើនេះនឹងធ្វើ ឲ្យសឹករេចរឹលជំនឿទុកចិត្តរវាងបណ្ដាប្រទេសក្នុងដំណើរការចរចាលើក្រម ប្រតិបត្តិនៅសមុទ្រខាងកើត (COC) ព្រមទាំងដើរផ្ទុយទៅនឹងសាលក្រម របស់តុលាការអាជ្ញាកណ្ដាលឆ្នាំ២០១៦និងដាក់កំហិតទៅលើសិទ្ធិធ្វើដំណើរដោយសេរីរបស់នាវានៅលើសមុទ្រខាងកើតផងដែរ”៕