ចិនរៀបចំពិធីត្រួតពលដោយទ្រង់ទ្រាយធំ ក្នុងឱកាសរំលឹកខួបលើកទី ៧០ ទិវា​បង្កើតប្រទេសជាតិ

Chia sẻ
(VOVWORLD) -ធីត្រួតពលឆ្នាំនេះ នឹងប្រព្រឹត្តិទៅយ៉ាងអធិកអធមជាងមុន បើធៀបនឹងពិធីរំលឹកខួបលើកទី ៥០ និង ៦០ នៃទិវាបុណ្យជាតិ និងពិធីរំលឹកខួបលើកទី៧០ នៃជ័យជំនះក្នុងតស៊ូប្រឆាំងនឹងជប៉ុន។
ចិនរៀបចំពិធីត្រួតពលដោយទ្រង់ទ្រាយធំ ក្នុងឱកាសរំលឹកខួបលើកទី ៧០ ទិវា​បង្កើតប្រទេសជាតិ - ảnh 1 អនុប្រធានការរិយាល័យទទួលបន្ទុកពិធីត្រួតពល (រូបថត៖ VOV)

ពិធី ត្រួតពលដោយទ្រង់ទ្រាយធំ នឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ១ ខែតុលា នៅទីលាន Tiananmen នៅទីក្រុងប៉េកាំង។ ព័ត៌មាននេះត្រូវបាននាំចេញនៅក្នុងសន្និសីទសារព័ត៌មានឧទ្ទេសនាមអំពីសកម្មភាពារំលឹកខួបលើទី ៧០ ទិវាបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៩ ខែសីហា។

យោងតាមអនុប្រធានការរិយាល័យទទួលបន្ទុកពិធីត្រួតពលបានឲ្យដឹងថា  នេះគឺជាពិធីត្រួតពលក្នុងឱកាសបុណ្យជាតិដើមដំបូង ក្រោយពេលចិនឈានចូលយុគសម័យថ្មីនៃសង្គមនិយមចិនដ៏វិសេសវិសាល។ ហេតុដូច្នេះហើយ ពិធីនេះមានន័យថា បង្ហាញនូវសមិទ្ធិផលក្នុងការស្ថាបនានិងការធ្វើកំណែទម្រង់វិស័យការពារជាតិនិងកងទ័ពរបស់ចិនក្នុងរយៈពេល ៧០ ឆ្នាំកន្លងទៅ។ ស្ដីពីទ្រង់ទ្រាយ ពិធីត្រួតពលឆ្នាំនេះ នឹងប្រព្រឹត្តិទៅយ៉ាងអធិកអធមជាងមុន បើធៀបនឹងពិធីរំលឹកខួបលើកទី ៥០ និង ៦០ នៃទិវាបុណ្យជាតិ និងពិធីរំលឹកខួបលើកទី៧០ នៃជ័យជំនះក្នុងតស៊ូប្រឆាំងនឹងជប៉ុន៕

ប្រតិកម្មទៅវិញ