អ្នកនាំពាក្យ ក្រសួងការបរទេសចិនលោកស្រី Hua Chunying (រូបថត៖Reuters/TTXVN) |
(VOVworld) - ថ្លែងមតិនៅសន្និសីទកាសែតនាថ្ងៃទី២៣ សីហា អ្នកនាំពាក្យ ក្រសួងការបរទេស ចិនលោកស្រី Hua Chunying ឲ្យដឹងថា បទដាក់ទណ្ឌកម្មថ្មី របស់អាមេរិកនឹងមិនជួយដោះស្រាយបញ្ហាកូរ៉េខាងជើងឡើយ ក៏ដូចជាមិននាំមកនូវការ ជឿទុកចិត្តគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការជាមួយចិន។ ប៉ុន្តែ អ្នកនាំពាក្យរូបនេះចាត់ទុកថា ភាពតានតឹងនៅឧបទ្វីបកូរ៉េត្រូវបានបន្ធូរស្រាល បន្តិចដោយសារមានការខំប្រឹងប្រែងរបស់ភាគីនានា បើទោះបីជាបញ្ហានេះនៅតែ ស្មុគស្មាញនិងរសើបក្ដី។ មុននោះ នាថ្ងៃទី២២ សីហា អាមេរិកបានប្រកាសបទ ដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើក្រុមហ៊ុននិងបុគ្គលចំនួន១៦របស់ចិននិងរុស្ស៊ី ដោយជាប់ចោទមានការទាក់ទិនដល់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕