ចិនផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP ជាផ្លូវការ

Chia sẻ
(VOVWORLD) - កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងជួយស្តារខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់និងបង្កើនប្រសិទ្ធភាពនៃខ្សែសង្វាក់ទាំងនោះសម្រាប់សហគ្រាសនានាផងដែរ។
ចិនផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP ជាផ្លូវការ - ảnh 1ទិដ្ឋភាពកំពង់ផែដឹកទំនិញនៅប្រទេសចិន (ប្រភព៖ THX / TTXVN)

នៅថ្ងៃទី ៨ ខែមិនា រដ្ឋមន្រ្តីពាណិជ្ជកម្មចិនលោក Wang Wen Tao បានប្រកាសថា រដ្ឋាភិបាលនៃប្រទេសនេះបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ កិច្ចព្រមព្រៀង RCEP ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១២ តាមគំនិតផ្តួចផ្តើមរបស់អាស៊ាន សំដៅជំរុញពាណិជ្ជកម្ម រវាងប្រទេសសមា ជិកអាស៊ានទាំង ១០ និងដៃគូ ចំនួន ៦ គឺអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង។ ទោះយ៉ាងណាក៏ដោយ គិតត្រឹម ខែវិច្ឆិកាឆ្នាំ ២០១៩ ឥណ្ឌាមិនបានចូលរួមក្នុងកិច្ចចរចា RCEP ឡើយ។ យ៉ាងណាមិញ RCEP នៅតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតនៅលើពិភពលោក ដែលបង្កើតទីផ្សារមានចំនួនប្រជាជនជាង ២,២ ពាន់លាននាក់ ស្មើនឹង ២៦,២០០ ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងជួយស្តារខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់និងបង្កើនប្រសិទ្ធភាពនៃខ្សែសង្វាក់ទាំងនោះសម្រាប់សហគ្រាសនានាផងដែរ៕ 

ប្រតិកម្មទៅវិញ