ចិនប្រារព្ធសន្និបាតកណ្ដាលលើកទី៤នីតិកាលទី១៩

Chia sẻ
(VOVWORLD) - ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping សន្និបាតក៏នឹងពិចារណាលើ “សេចក្ដីសម្រេចចិត្តស្ដីពីបញ្ហាសំខាន់ៗ របស់កណ្ដាលបក្សកុម្មុយនិស្តចិនដែលទាក់ទិនដល់ការប្រកាន់យ៉ាងខ្ជាប់ខ្ជួននិងបំពេញរបបសង្គមនិយមដ៏វិសេសវិសាលរបស់ចិន ជំរុញការធ្វើទំនើបកម្មប្រព័ន្ធ គ្រប់គ្រងនិងសមត្ថភាពគ្រប់គ្រងជាតិ”។ 
ចិនប្រារព្ធសន្និបាតកណ្ដាលលើកទី៤នីតិកាលទី១៩ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping (រូបថត៖ Xinhua/TTXVN) 

  នាថ្ងៃទី២៨ ខែតុលា សន្និបាតពេញអង្គគណៈកម្មាធិការកណ្ដាលបក្សកុម្មុយ និស្តចិនលើកទី ៤នីតិកាលទី១៩ (សន្និបាតកណ្ដាលលើកទី៤) បានប្រារព្ធជាផ្លូវ ការនៅរដ្ឋធានីប៉េកាំង។ របៀបវារៈនៃសន្និបាតលើកនេះគឺផ្ដោតទៅលើការស្រាវ ជ្រាវនូវបញ្ហាសំខាន់ជាច្រើនស្ដីពីការប្រកាន់យ៉ាងខ្ជាប់ខ្ជួននិងការបំពេញរបប សង្គមនិយមវិសេសវិសាលចិន ជំរុញការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងនិងសមត្ថ ភាពគ្រប់គ្រងជាតិ។ ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping សន្និបាតក៏នឹងពិចារណាលើ “សេចក្ដីសម្រេចចិត្តស្ដីពីបញ្ហាសំខាន់ៗ របស់កណ្ដាលបក្សកុម្មុយនិស្តចិនដែលទាក់ទិនដល់ការប្រកាន់យ៉ាងខ្ជាប់ខ្ជួននិងបំពេញរបបសង្គមនិយមដ៏វិសេសវិសាលរបស់ចិន ជំរុញការធ្វើទំនើបកម្មប្រព័ន្ធ គ្រប់គ្រងនិងសមត្ថភាពគ្រប់គ្រងជាតិ”។ តាមសារព័ត៌មានចិនបានអោយដឹងថា បញ្ហា “ប្រកាន់យ៉ាងខ្ជាប់ខ្ជួននិងបំពេញរបបសង្គមនិយមដ៏វិសេសវិសាលរបស់ ចិន ជំរុញការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងនិងសមត្ថភាពគ្រប់គ្រងជាតិ” នោះធ្លាប់ បានដាក់ចេញនៅសន្និបាតកណ្ដាលលើកទី៣នីតិកាលទី១៨។ ហេតុដូច្នេះហើយ ការដែលសន្និបាតកណ្ដាលលើកទី៤ ដាក់គោលដៅពោលខាងលើចូលក្នុងរបៀប វារៈ បានសរអោយឃើញនូវអត្ថន័យដ៏មហិមារនិងជ្រាលជ្រៅនៃការជំរុញសមត្ថ ភាពគ្រប់គ្រងជាតិ។

        គួរបញ្ជាក់ថា សន្និបាតលើកនេះមានការចូលរួមរបស់សមាជិកកណ្ដាលបក្ស កុម្មុយនិស្តចិនចំនួន២០២នាក់និងសមាជិកទុកបម្រុង១៧១នាក់។ សន្និបាត គ្រោងនឹងបិទបញ្ចប់នាថ្ងៃទី៣១ខែតុលាខាងមុខ៕

ប្រតិកម្មទៅវិញ