អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin (រូបថត៖ VOV) |
បន្ទាប់ពីក្រសួងពាណិជ្ជកម្មអាមេរិកនៅថ្ងៃទី ២១ ខែធ្នូបានប្រកាសបញ្ជីក្រុមហ៊ុនចិនចំនួន ៥៨ ដែលត្រូវបានហាមឃាត់មិនឱ្យទិញបច្ចេកវិទ្យារបស់អាមេរិកដោយចោទប្រកាន់ថា ជាបណ្ដាអង្គភាព ដែលអ្នកប្រើប្រាស់ចុងក្រោយជាយោធា (MEU) នោះ ក្រសួងពាណិជ្ជកម្ម និងក្រសួងការបរទេសចិនបានប្រតិកម្មយ៉ាងដាច់អហង្ការ ហើយទាំងព្រមានថានឹងមានសកម្មភាពតបតវិញឲ្យសមស្របផងដែរ។
នៅថ្ងៃទី ២២ ខែធ្នូ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ការដែលសហរដ្ឋអាមេរិកបានយកហេតុផលសន្តិសុខជាតិ ដោយប្រើប្រាស់អំណាចជាតិ ដើម្បីគាបសង្កត់ក្រុមហ៊ុនបរទេស ក្នុងនោះមានក្រុមហ៊ុនចិន គឺបានដើរផ្ទុយទៅនឹងគោលការណ៍ប្រកួតប្រជែងសមភាព និងគោលការណ៍នានារបស់ពាណិជ្ជកម្មអន្តរជាតិ។
នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានអះអាងថា ទង្វើដូចដែលបានពោលខាងលើរបស់អាមេរិកបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់គោលការណ៍គ្រឹះនៃពាណិជ្ជកម្មសេរី។ចិននឹងចាត់វិធានការតបតវិញឲ្យសមស្រប សំដៅការពារសិទ្ធិសមស្របច្បាប់របស់បណ្ដាក្រុមហ៊ុនចិនផងដែរ៕