ចិនប្រកាសផ្អាកវាយពន្ធបន្ថែមចំពោះទំនិញនាំចូលរបស់អាមេរិកពីថ្ងៃទី ១៥ ខែធ្នូ

Chia sẻ
(VOVWORLD) - មួយថ្ងៃបន្ទាប់ពីអាមេរិកនិងចិនបានប្រកាសថា៖ ប្រទេសទាំងពីរ ទទួលបានកិច្ចព្រមព្រៀងមួយផ្នែក ឬ ហៅបានថា «កិច្ចព្រមព្រៀងដំណាក់កាលទី ១» ដែលជួយបញ្ចៀសការវាយពន្ធថ្មីរបស់អាមេរិកចំពោះទំនិញនាំចេញរបស់ចិនចូលក្នុងទីផ្សារអាមេរិក នាថ្ងៃទី ១៥ ធ្នូ រដ្ឋធានីប៉េកាំងបានប្រកាសសេចក្តីសម្រេចផ្អាកវាយពន្ធបន្ថែមចំពោះទំនិញនាំចូលរបស់អាមេរិកចូលក្នុងប្រទេសនេះ ដែលគ្រោងនឹងចាប់ផ្តើមចាប់ពីថ្ងៃនេះតទៅ។ 
ចិនប្រកាសផ្អាកវាយពន្ធបន្ថែមចំពោះទំនិញនាំចូលរបស់អាមេរិកពីថ្ងៃទី ១៥ ខែធ្នូ - ảnh 1 ចិនប្រកាសផ្អាកវាយពន្ធបន្ថែមចំពោះទំនិញនាំចូលរបស់អាមេរិកពីថ្ងៃទី ១៥ ខែធ្នូ (VNA)

(VOVworld) - មួយថ្ងៃបន្ទាប់ពីអាមេរិកនិងចិនបានប្រកាសថា៖ ប្រទេសទាំងពីរ ទទួលបានកិច្ចព្រមព្រៀងមួយផ្នែក ឬ ហៅបានថា «កិច្ចព្រមព្រៀងដំណាក់កាលទី ១» ដែលជួយបញ្ចៀសការវាយពន្ធថ្មីរបស់អាមេរិកចំពោះទំនិញនាំចេញរបស់ចិនចូលក្នុងទីផ្សារអាមេរិក នាថ្ងៃទី ១៥ ធ្នូ រដ្ឋធានីប៉េកាំងបានប្រកាសសេចក្តីសម្រេចផ្អាកវាយពន្ធបន្ថែមចំពោះទំនិញនាំចូលរបស់អាមេរិកចូលក្នុងប្រទេសនេះ ដែលគ្រោងនឹងចាប់ផ្តើមចាប់ពីថ្ងៃនេះតទៅ។ សេចក្តីប្រកាសបានឲ្យដឹងច្បាស់ថា៖ ប៉េកាំងសង្ឃឹមថា ដោយឈរលើមូលដ្ឋានសមតភាពនិងគោរពគ្នាទៅវិញទៅមក ភាគីទាំងពីរគប្បីសហប្រតិបត្តិការដោះស្រាយបញ្ហាទាំងអស់ដោយយកចិត្តទុកដាក់ជាមួយគ្នា ក៏ដូចជា ជំរុញការអភិវឌ្ឍន៍ស្ថិរភាពទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងខឿនសេដ្ឋកិច្ចជួរមុខទាំងពីរលើពិភពលោក៕

ប្រតិកម្មទៅវិញ