ប្រធានរដ្ឋចិន លោក ស៊ីជីនពីង |
លោក ស៊ីជីនពីង បានឲ្យដឹងថា ទោះបីជានៅតែមានបញ្ហាខ្វែងគំនិតនិងមានការប្រកួតប្រជែងរវាងទីក្រុងប៉េកាំងនិងប្រ៊ុចសែលក៏ដោយ ប៉ុន្តែការប្រកួតប្រជែងទាំងនេះមានភាពវិជ្ជមាន។ ភាគីនានាកំពុងរីកចម្រើនរួមគ្នាហើយដូច្នេះហើយមិនគប្បីទុកឲ្យមានការមន្ទិលសង្ស័យបង្កការ"រាំងស្កាត់"នោះឡើយ។ លោក ស៊ីជីនពីង ក៏បានក្រើនរំលឹកថា ថ្នាក់ដឹកនាំសហភាពអឺរ៉ុបនិងចិនសុទ្ធតែប្រឈមនឹងការប្រកួតប្រជែងដូចជាការគាំពារនិយម ដែលអាមេរិកកំពុងនាំមុខគេនិង "ការវាយប្រហារ" របស់ប្រធានាធិបតីអាមេរិក លោក Donald Trump សំដៅលើរាល់កិច្ចព្រមព្រៀងអន្តរជាតិក្នុងវិស័យនានាដូចជា ការប្រែប្រួលអាកាសធាតុ ពាណិជ្ជកម្ម ឬកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ផងដែរ៕