ទាហានត្រូវបានបញ្ជូនទៅកាន់ទីក្រុង Jiujiang និងស្រុក Poyang នៃខេត្ត Jiangxi ដើម្បីជួយសង្គ្រោះគ្រោះថ្នាក់ដោយសារទឹកជំនន់ |
នាថ្ងៃទី ១៣ ខែកក្កដា យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ិនហួរបស់ចិន បានឲ្យដឹងថាក្នុងចំណោមទាហានទាំងនោះមានទាហានជាង ៣.៨០០ នាក់ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Jiujiang និងស្រុក Poyang នៃខេត្តJiangxi ដោយមានភារកិច្ចចុះយាមល្បាត កែលំអទំនប់ និងជួយជម្លៀសប្រជាជននៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់ជាដើម។
យោងតាមស្ថិតិរបស់អាជ្ញាធរចិនបានឲ្យដឹងថាទឹកជំនន់បានកើតមានឡើងនៅឯតំបន់ធំៗនៅភាគកណ្តាលនិងភាគខាងកើតនៃប្រទេស ដែលបានផ្តាច់ជីវិតមនុស្សជាង ១៤០ នាក់ ឬធ្វើឲ្យមនុស្សបាត់ខ្លួន ព្រមទាំងជះឥទ្ធិពលយ៉ាងគំហុកដល់មនុស្ស ៣៧,៨៩ លាននាក់ និងបានបំផ្លាញផ្ទះជាង ២៨.០០០ ខ្នងក៏ដូចជាសំណង់ស៊ីវិលជាច្រើនផងដែរ៕