ប្រធានរដ្ឋចិនលោក Xi Jinping និងមេដឹកនាំបណ្ដាប្រទេស GCC។ (រូបថត៖ Xinhua) |
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំកំពូលចិន-GCC ដែលធ្វើឡើងនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអូឌីត លោកប្រធានរដ្ឋ Xi Jinping បានអំពាវនាវឱ្យភាគីទាំងពីរក្លាយជាដៃគូដើម្បីជំរុញសាមគ្គីភាព ការអភិវឌ្ឍ និង សន្តិសុខ។ លោកបានស្នើឡើងវិស័យសហប្រតិបត្តិការស្នូលចំនួន ៥ ក្នុងរយៈពេល ៣-៥ ឆ្នាំខាងមុខ រួមមានថាមពល ហិរញ្ញវត្ថុ និងការវិនិយោគ នវានុវត្តន៍ និងបច្ចេក វិទ្យាថ្មីៗ ក៏ដូចជាអវកាស ភាសា និងវប្បធម៌។
តាមការគ្រោងទុក មេដឹកនាំចិននឹងចូលរួមកិច្ចពិភាក្សាបន្ថែមទៀតនៅពេល ក្រោយ ជាមួយមេដឹកនាំនៃបណ្តាប្រទេសសម្ព័ន្ធអារ៉ាប់នៅទូទាំងតំបន់ឈូងសមុទ្រ ពែក្ស និង Levant (រួមទាំងប្រទេសលីបង់ ស៊ីរី ហ្ស៊កដានី អ៊ីស្រាអែល និងតំបន់ទឹកដី ប៉ាឡេស្ទីន) និងអាហ្វ្រិក៕