ចិន-ប៉ាគីស្ថាន-អាប់ហ្គានីស្ថានអំពាវនាវជំរុញដំណើរការសម្រុះសម្រួលរបស់អាប់ហ្គានីស្ថាន

Chia sẻ

(VOVworld) – នៅខាងក្រៅសន្និសីទពហុភាគី
 «បេះដូងអាស៊ី» ស្តីពីបញ្ហា សន្តិសុខរបស់
អាប់ហ្គានីស្ថាន នាថ្ងៃទី ៩ ធ្នូ ប្រធានាធិបតី
អាប់ហ្គានីស្ថាន លោក Asharif Ghani
នាយករដ្ឋម​ន្ត្រីប៉ាគីស្ថាន លោក Nawar
Sharif និងរដ្ឋមន្រ្តីការបរទេសចិន លោក
Wang Yi បានដំណើរកិច្ចប្រជុំពិភាគ្សាអំពី
ដំណើរការផ្សះ ផ្សានៅអាប់ហ្គានីស្ថាន។


ចិន-ប៉ាគីស្ថាន-អាប់ហ្គានីស្ថានអំពាវនាវជំរុញដំណើរការសម្រុះសម្រួលរបស់អាប់ហ្គានីស្ថាន  - ảnh 1
ចិន-ប៉ាគីស្ថាន-អាប់ហ្គានីស្ថានអំពាវនាវជំរុញដំណើរការសម្រុះសម្រួលរបស់អាប់ហ្គានីស្ថាន (Image: VNA)

(VOVworld) – នៅខាងក្រៅសន្និសីទពហុភាគី «បេះដូងអាស៊ី» ស្តីពីបញ្ហា
សន្តិសុខរបស់អាប់ហ្គានីស្ថាន នាថ្ងៃទី ៩ ធ្នូ ប្រធានាធិបតីអាប់ហ្គានីស្ថាន
លោក Asharif Ghani នាយករដ្ឋម​ន្ត្រីប៉ាគីស្ថាន លោក Nawar Sharif និង
រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានដំណើរកិច្ចប្រជុំពិភាគ្សាអំពី
ដំណើរការផ្សះ ផ្សានៅអាប់ហ្គានីស្ថាន។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំង
បីរូបបានអំពាវនាវឲ្យ សហគមន៍អន្តរជាតិអនុវត្តដ៏ត្រឹមត្រូវកិច្ចសន្យាជួយ
ឧបត្ថម្ភអាប់ហ្គានីស្ថាន ហើយ ចាត់ទុកថា៖ ដំណើការផ្សះផ្សានៅប្រទេស
នេះគឺជាលក្ខ័ណសំខាន់ដើម្បី Kabul ប៉ាគីស្ថាននិងប្រទេសផ្សេងៗទៀត
ក្នុងតំបន់អាចទទួលបានសណ្តាប់ធ្នាប់ និងស្ថិរភាពយូរអង្វែង។ ប្រទេស
ទាំងបីក៏បានសន្យានឹងដើរតួនាទីសកម្មក្នុងកិច្ច សហប្រតិបត្តិការអន្តរជាតិ
សំដៅប្រឆាំងលិទ្ធិភេរវកម្មសមស្របជាមួយនឹងច្បាប់អន្តរជាតិដើម្បីដោះ
ស្រាយបណ្ដាបញ្ហាសន្តិសុខ៕​

ប្រតិកម្មទៅវិញ