ចាប់ពីម៉ោង៤ល្ងាច ថ្ងៃទី ១០ ខែមិថុនា ដល់ម៉ោង៤ល្ងាចថ្ងៃទី ១១ ខែមិថុនា ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៧១០ ករណី (ធ្លាក់ចុះ ២៥១ ករណីបើធៀបនឹងថ្ងៃមុន)។ នៅថ្ងៃទី ១១ ខែមិថុនា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៧.៣២១ នាក់ និងករណីស្លាប់ ១ នាក់។
ចាប់តាំងពីការចាប់ផ្តើមនៃការរាតត្បាតមក វៀតណាមមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១០.៧៣១.២៤៤ ករណី ហើយចំនួនករណីជាសះស្បើយសរុបមានចំនួន ៩.៥៤៧.៩១៩ ករណី៕